លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីអាស្រ័យផលរបស់បងប្អូនអតីតយុទ្ធជនជាមួយគម្រោងLASEDIII ចំនួន៦១គ្រួសារ នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពីរ)

បន្ទាយមានជ័យ៖ លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យតំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និង សុរិយោដី នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីអាស្រ័យផលរបស់បងប្អូនអតីតយុទ្ធជនជាមួយគម្រោងLASEDIII ចំនួន៦១គ្រួសារ នៅនៅវត្តតេជោសន្តិភាព (ការ៉េពីរ)ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីនេះ គណៈធិបតី បានជួបស្តាប់បញ្ហាប្រឈម សំណូមពររបស់បងប្អូនអតីតយុទ្ធជន និងបានរកដំណោះស្រាយ ដោយឈរលើនយោបាយ ឈ្នះ ឈ្នះ និងដោះស្រាយជូនទំនួលខុសត្រូវខ្ពស់ ។ ក្នុងនោះដែរ បងប្អូនអតីតយុទ្ធជនបានយល់ព្រមតាមសំណើរ និងការដោះដូរដី នៅទីតាំងចាស់ មកទីតាំងដីថ្មី សម្រាប់អាស្រ័យផល ។

ក្រោយបញ្ចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញបន្តដឹកនាំ សហការី ពិនិត្យអគារស្នាក់ការរបស់អតីតយុទ្ធជន ដែលកំពុងសាងសង់ថ្មី មានទំហំ ១១ម៉ែត្រ គុណ ៤.៥០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាលទ្ធផលបាន ៦០%ហើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *