សិក្ខាសា​លាផ្សព្វផ្សាយ​ ពីគ្រោះថ្នាក់នៃ​គ្រឿងញៀនក្នុង​វិស័យទេសចរណ៍

ខេត្តបន្ទាយមានជ័យ៖ចូលរួមទាំ​ងអស់គ្នាដើម្បីជីវិតនិង​សហគមន៍គ្មា​នគ្រឿងញៀន នេះគឺជា​ប្រធាន​បទ​ ក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ​អំពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍​សម្រាប់ខេត្តបន្ទាយ​មានជ័យដែលមានការ​ចូលរួមពីមន្ទីរអង្គ​ភាពអស់លោក​ លោកស្រី​ ម្ចាស់ស​ណ្ឋា​គារ​ ផ្ទះសំណាក់​ ភោជនី​យដ្ឋាននិងម្ចាស់​កាស៊ីណូ ទូទាំង​ខេត្តនៅព្រឹកថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២៥​ នៅសា​លាខេត្តបន្ទាយមានជ័យ

លោក​ ប្រាក់​ ប៉ូលី​ អភិបាលរង ខេត្តនិង​លោកឧត្តមសេនីយ៍ឯក​ ថោងសុគន្ធា​ អគ្គលេខាធិការរង​អគ្គលេខាធិកា​រដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមា​នប្រសាសន៍ថា​ សភាពការណ៍​ នៃគ្រឿងញៀ​នរបស់ពិភព​លោក ជាបញ្ហាប្រ​ឈមដ៏ធ្ងន់ធ្ងរមួយមិនទា​ន់មាន​ភាពធូរស្រាលនៅឡើយដែលសហ​គមន៍អន្តរជាតិកំ​ពុងប្រមូលផ្ដុំយ​កចិត្តទុកដាក់ដោះស្រាយការផលិតនិង​ការជួញដូរគ្រឿង​ញៀនខុសច្បាប់គឺនៅ​តែបន្តកើ​តមានដូចជា​នៅតំ​បន់ត្រីកោណមាសនិងតំបន់អឌ្ឍចន្ទ​មាសជា​ដើម។ ឧក្រិដ្ឋជនគ្រឿងញៀន​ តែង​តែផ្លាស់ប្តូរយុទ្ធសាស្ត្រ​ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប​ ដើម្បី​ផលិត​គ្រឿងញៀនប្រភេទថ្មីដែល​កំពុងកើតឡើងនិង​គេចវេះពីការចាប់ខ្លួនសភាពការ​ណ៍គ្រឿ​ងញៀន​នៅកម្ពុជា​នៅតែ​មាននិន្នា​ការពុំទាន់ថមថយ​ នៅឡើយដែលក្នុងនោះការប្រើប្រាស់​ ការចែកចាយ​ការជួញដូរ​ និងការកែច្នៃផលិតគ្រឿងញៀន នៅតែបន្តកើតមាននៅក្នុងសង្គមកម្ពុជា ។

ឯកឧត្ដម កាំទើម ហាំម៉ាត់​ ស្រ៊ី​ រដ្ឋលេខាធិការក្រសួ​ងទេសចរណ៍បានមានប្រសាសន៍ថាដោយពិ​និត្យមើលឃើញគ្រោះ​អន្តរាយតាមបណ្ដាពិ​ភពលោក​ ឧក្រិដ្ឋជន​ គ្រឿងញៀន​ នៅតែបន្តរីក​រាលដាលទាំ​ងនៅក្នុងតំបន់និងពិភព​លោករួមទាំ​ងព្រះរាជាណាចក្រកម្ពុជាផងនោះរាជរដ្ឋាភិបា​លក​ម្ពុជាសម្រេចបន្តដា​ក់ចេញនូវផែនការ យុទ្ធនាការប្រយុទ្ធប្រ​ឆាំងគ្រឿង​ញៀនខុសច្បាប់​លើកទី១០​ ឆ្នាំ២០២៥​ ក្នុងគោលដៅ​ដើម្បីបន្តកិច្ចខិ​តខំប្រឹងប្រែង​រួបរួមគ្នាកាត់បន្ថ​យផលប៉ះពា​ល់អវិជ្ជមាននៃគ្រឿងញៀនព្រមទាំងកសាងសង្គម​ ដែលមានសុខមាលភាព​ និងសុវត្ថិភាពសម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​ ព្រមទាំងការ​ការពារកិត្តិយសនិងកិត្យានុភាពជាតិដោយ ឈរលើគោល​ការណ៍និងវិធានការសំខាន់ៗ​ រួមមានការខិតខំបញ្ចៀសឲ្យបាន​ មិនឲ្យប្រទេសកម្ពុជា​ ជាគោលដៅ​ ការប្រព្រឹត្តបទល្មើសគ្រឿងញៀន​ និងមិនឲ្យឥទ្ធិពលដ៏សាហាវនេះ​  មកបំផ្លិចបំផ្លាញសង្គម​ជាតិពិសេសការលើ​កកម្ពស់​ សមត្ថភាព​ ត្រូវការចាត់វិធា​នការបង្ការទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់ នៃការប្ដេជ្ញាចិត្តថា​ កម្ពុជា​ គឺជាប្រ​ទេសគ្មានគ្រឿងញៀនផ្ដើម​ចេញពីបុគ្គលម្នាក់​ ទៅគ្រួសារមួយដែលស្អាតស្អំ​ គ្មានគ្រឿងញៀនស្រ​បតាមទស្សនវិស័យចូលរួម​ ទាំងអស់គ្នា​ ដើម្បីជីវិតនៅសហគមន៍។ សកម្មភាពបោសសម្អាត​ ការប្រើប្រាស់គ្រឿងញៀន​ និងឈានទៅលុបបំបាត់ តាមគោលការណ៍សម្អាត​ ចកចេញពីផ្ទៃបឹង​ និងរក្សាផ្ទៃបឹងឲ្យថ្លា​ជាប្រចាំ​ ស្របតាមទិសស្លោក​ ៣កុំ១រាយការណ៍​ កុំពាក់ព័ន្ធ​ កុំអន្តរាគមន៍​ កុំលើកលែងនិងរាយការណ៍គ្រប់បទល្មើសគ្រឿងញៀនព្រមទាំងបន្តជំរុញការអនុវត្ដនៃគោលនយោបាយ​ ភូមិឃុំ​ សង្កាត់មានសុវត្ថិភាព​ ឱ្យកាន់តែសកម្មផុលផុស

Leave a Reply

Your email address will not be published. Required fields are marked *