ពិធីចែ​កកញ្ចប់​មាន់ជូ​នគ្រួ​សារក្រីក្រ នៃគម្រោ​ងពន្លឿន​ការស្ដារឡើង​វិញនូវជីវភាពរស់នៅ និងភាព​ធន់រ​បស់គ្រួសារងាយ​រងគ្រោះក្រោ​យវិបត្តិកូវីដ-១៩ ក្នុងស្រុកម៉ាឡៃ

ចេញផ្សាយនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥

(បន្ទាយមានជ័យ)ក្រសួងផែនការ និងកម្មវិធីអភិ​វឌ្ឍន៍ សហប្រ​ជាជាតិបានរៀបចំពិធី​ចែកកញ្ចប់​មាន់ជូនគ្រួសារក្រីក្រចំនួន ៣៨៦គ្រួសារ នៃគ​ម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពរស់នៅ និងភាព​ធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ១៩ ចំនួន ៨ភូមិ ក្នុងឃុំអូរស្រឡៅ ស្រុកម៉ា​ឡៃ ដែលផ្គត់ផ្គង់ដោយស​មាគមអភិវឌ្ឍន៍ខ្មែររីករាយ (..) ក្រោមអធិបតីភាពឯកឧត្តម កែវ អ៊ូលី ប្រធា​ននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួង​ផែនការ ។ពិធីនេះបានធ្វើឡើង នៅបរិវេណរោ​ងចក្រដែក ស្ថិតនៅក្នុងភូមិកណ្ដោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មាន​ជ័យ នាថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២៥ ​ដោយមានការអញ្ជើញចូលរួម​ពីលោកស្រី មាស ម៉ៅ អ្នកតំ​ណា​ងកម្មវិធីអ​ភិវឌ្ឍន៍ សហប្រ​ជាជាតិ(UNDP) លោក សិ ឈុនលេង អនុប្រធាន​មន្ទីរផែន​ការ​ខេត្តបន្ទា​យមានជ័យ លោក ង៉ឹ​ប ប្រុស សមាជិកក្រុមប្រឹក្សាឃុំអូរ​ស្រឡៅ

លោកស្រី មាស ម៉ៅ បានចុះម​កផ្ទាល់​ធ្វើជា​សាក្សីក្នុងកា​រចែកកញ្ចប់មាន់ជូនគ្រួសារក្រីក្រ នៃគ​ម្រោងពន្លឿនកា​រស្ដារឡើងវិញនូវជីវភាពរ​ស់នៅ និងភាពធន់​របស់គ្រួសា​រងាយរង​គ្រោះ​ក្រោ​យវិបត្តិកូវីដ១៩ ក្នុង​ស្រុក​ម៉ាឡៃនាថ្ងៃនេះ ក្រោម​ការឧបត្ថម្ភពីរា​ជរដ្ឋាភិបាល​សាធារណៈ​រដ្ឋប្រ​ជាមានិតចិន UNDPជាក់​ស្តែងការចែ​កកញ្ច​ប់មាន់ជូនគ្រួសារក្រីក្រចំនួន ៣៨៦គ្រួសារ ក្នុង ១គ្រួសារ ទទួលបានមាន់ចំនួន ២០ក្បាល។

ថ្លែងក្នុងឱកាសនោះឯកឧត្តម កែវ អ៊ូលី បានធ្វើការកោតសរសើរ និងវាយតម្លៃ​ចំពោះសាធារ​ណៈរដ្ឋប្រជាមានិតចិន UNDP និងមន្ទីរផែនការខេត្ត សហការណ៍រដ្ឋបាលស្រុក ឃុំ និងសមាគម​អភិវឌ្ឍន៍ខ្មែររីករាយ (..)ក្នុង​ការរៀបចំផ្តួចផ្តើ​មឱ្យមានគម្រោងមួ​យនេះឡើង ដើម្បីជួយស្តារ​​ឡើងវិញនូវជីវ​ភាពរបស់ប្រជាពលរដ្ឋក្រោយវិបត្តិកូវីដ១៩ ដែលបានផ្តល់កញ្ចប់​មាន់ជូន​គ្រួសារ​ក្រីក្រ នៃគម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់រប​ស់គ្រួសារងាយ​រងគ្រោះក្រោយ​វិបត្តិកូវីដ១៩ ក្នុងស្រុកម៉ាឡៃ ក៏ដូចជាក្នុងខេត្តបន្ទាយមានជ័យទាំងមូល ដែលស្តែង​ឡើងអំ​ពីការយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីវិបត្តិនេះ។ ជាពិសេ​សស្របទៅតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិផងដែរ។

ក្នុងឱកាសនោះដែរលោក រ៉ឺ​ន ប៊ុនថូវ នាយកប្រតិបត្តិស​មាគមអភិវឌ្ឍន៍ខ្មែររីករាយ(..) បានធ្វើការ​បរិច្ចាកមាន់ចំនួន៥៣១ក្បាល ជូ​នដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ក៏ដូចជាប្រជាពលរដ្ឋ គ្រួសា​រក្រីក្រ ២៧គ្រួសារបន្ថែមទៀត ក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ដែលស្មើនឹងទឹកប្រាក់សរុបអស់ប្រមាណជាង ២១២៤ដុល្លារសហរដ្ឋអាមេរិច៕

Leave a Reply

Your email address will not be published. Required fields are marked *