កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ​ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងប៉ោយប៉ែត

ចេញផ្សាយនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥

(បន្ទាយមានជ័យ)៖កម្លាំងជំនាញមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ទទួល​បណ្ដឹង​ពីជនរ​ងគ្រោះ​ចំនួន០​៣នាក់ ប្ដឹង​ទៅលើ​ជន​សង្ស័យឈ្មោះ ញឹម ឆវ័ន្ត​ ភេទប្រុស អាយុ៣៣ឆ្នាំ ពាក់​ព័ន្ធករណី លួចម៉ូតូរបស់ជនរងគ្រោះទាំង៣នាក់។ ក្រោយពី​បានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំង​មូលដ្ឋានកងរាជអា​វុធហត្ថក្រុងប៉ោយប៉ែត​បានស្រាវជ្រាវកំណត់មុខ​សញ្ញារហូតដល់​វេលាម៉ោង១១ និង​៣០នាទី ថ្ងៃទី២០​ ខែឧសភា ឆ្នាំ​២០២៥ ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ញឹម ឆវ័ន្ដ នៅចំណុច​កាស៊ីណូ​ហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១​ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយ​នាំមក​កា​ន់មូលដ្ឋានក​ងរាជអាវុធហត្ថក្រុងដើ​ម្បីសួរនាំ​ទៅតាមនីតិវិធី ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួ​រនាំរួច ជនសង្ស័យ​បានឆ្លើយសារភាពថា រូបគេពិត​ជាបាន​ធ្វើសកម្មភាពលួច​ម៉ូតូរបស់ជនរង​គ្រោះខា​ងលើ​ពិតប្រាកដមែន។ និ​ងធ្វើកា​រស្រាវជ្រាវរក​ឃើញ​ម៉ូតូចំ​នួន០២គ្រឿង ប្រគល់​ជូនជនរ​ងគ្រោះវិញ ចំណែ​កម៉ូតូចំនួ​ន០១គ្រឿងទៀត ​កម្លាំងជំនាញ​កំពុងស្រា​វជ្រាវបន្ត។

ដោយផ្អែកលើ​ចម្លើយសារ​ភាព និងវត្ថុតាង កម្លាំងមូ​លដ្ឋានកងរាជអាវុធហត្ថក្រុង កសាង​សំណុំ​រឿងប​ញ្ជូនមកកាន់បញ្ជាកា​រដ្ឋានកងរា​ជអាវុធហត្ថខេត្តចា​ត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្តបញ្ជូ​នទៅ​សាលាដំបូង​ខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *