ផ្ទះសំណាក់ ហាស់៣ ក្រុងសិរីសោភ័ណ ទទួលបានស្វាគមន៍ និស្សិត សាកលវិទ្យាល័យ UME ខេត្តបន្ទាយមានជ័យ ចុះធ្វើកម្មសិក្សា ស្វែងយល់​អំពីនីតិវិធីនៃការគ្រប់គ្រងអាជីវកម្ម

ចេញផ្សាយនាថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២៥

បន្ទាយមា​នជ័យ ៖ និស្សិតនៃសាកលវិទ្យាល័យគ្រ​ប់គ្រង និងសេដ្ឋកិច្ច (UME) សាខា​ខេត្តបន្ទា​យមានជ័យ ដែលកំពុងសិក្សាឆ្នាំទី២​ ក្នុងម​ហាវិទ្យាល័យ​គ្រប់គ្រងពាណិជ្ជកម្ម ចំនួន១៩នាក់ នៅ​ថ្ងៃទី២​៣ ខែឧ​សភា ឆ្នាំ២០២៥ ​បានចុះធ្វើក​ម្មសិក្សា ផ្ទះសំ​ណាក់ ហាស់បី ក្នុងគោលបំ​ណងស្វែង​យល់អំពីនី​តិវិធី​នៃការគ្រប់គ្រង​អាជីវកម្ម និង​របៀបរបប​នៃការផ្តល់​ សេវាកម្មដល់អតិថិជន។

ជាមួយ​ការធ្វើបទបង្ហាញនោះ​ដែរ កញ្ញា ឌី គីមហ៊ុន អ្នកគ្រប់​គ្រងផ្ទះសំ​ណាក់ ហាស់បី ក៏បាន​ទទួលស្វាគ​មន៍យ៉ាង​រាក់ទាក់ចំ​ពោះនិស្សិត ដែ​លអញ្ជើញ​មកទស្សនកិច្ច ក៏ ដូចធ្វើការសិ​ក្សាស្វែងយ​ល់អំពីការគ្រប់​គ្រងពី​សំណាក់ ហាស់ ៣ ដោយកញ្ញាក៏​បានបង្ហាញអំពី​លក្ខណៈ​ទូទៅរបស់ផ្ទះ​សំណាក់ ដែល​មានទី​តាំងធំ​ទូលាយ​។ ដោយផ្ទះសំ​ណាក់ ហាស់៣ ត្រូវបានបើកជាផ្លូវការ កាលពី​ថ្ងៃទី១៦​ ខែមេ​សា ឆ្នាំ២០២​៣ កន្លង​ទៅ ដែល​មានទីតាំងស្ថិតក្នុងភូមិខ្លាកូន​ចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ​ភ័ណ។

កញ្ញា ឌី គីមហ៊ុន ក៏បានបញ្ជាក់ ពីសេវាកម្ម​របស់ផ្ទះសំណាក់ ហាស់៣ គឺមានលក្ខណៈខុស​ប្លែកពីគេ ដោយរាល់​បន្ទប់ទាំ​ងអស់ សុទ្ធសឹងតែ នៅជាន់ផ្ទាល់ដី ដែលមានបីជម្រើស​សម្រាប់អ​តិថិជន ក្នុង​នោះគឺមានបន្ទប់គ្រែមួយ គ្រែពីរ និងបន្ទប់ វីអាយភី (VIP) លក្ខណៈគ្រួសារ ហើយ​ការតុប​តែងរៀបចំបរិវេណខាងក្រៅ និងខាងក្នុង គឺតុបតែងតាមបែបធម្មជាតិ អមទៅដោយរុក្ខជា​តិបៃតង និងផ្កាផ្សេង​ៗ ហើយខាងក្នុង បន្ទប់ គឺមានការរៀបចំបែបសាមញ្ញ ប្រកបដោយភាព​ទាក់ដ​ល់ភ្ញៀ​វដែលមកស្នាក់នៅប្រកបដោយផាសុកភាព។

បើតាមការបញ្ជាក់ពីលោក កាក់ ប៉េង ប្រធានដេប៉ាតឺម៉ង់ គ្រប់គ្រង់ពាណិជ្ជកម្ម ដែលបានដឹក​នាំនិស្សិត​ចុះកម្មសិក្សាដោ​យផ្ទាល់នៅផ្ទះសំ​ណាក់ ហាស់បី បានបញ្ជាក់អំពីគោលបំណង ដើម្បី​ស្វែង​យល់​អំពីនីតិវិធីនៃការគ្រប់គ្រងអាជីវកម្ម និងរបៀបរបបនៃការផ្តល់ សេវាកម្មដល់អតិថិជន។ ហើ​យលោកប​ន្តថា ការចុះកម្មសិក្សានេះ​សបញ្ជាក់ឱ្យឃើ​ញអំពីការផ្សារភ្ជាប់រវាងទ្រឹស្តី និងការ​អនុវត្តន៍ជាក់ស្តែង ដែលអាច​ឱ្យនិស្សិតបានស្វែងយល់​កាន់តែច្បាស់អំ​ពីអាជីវកម្មនៅក្នុងតំបន់ក៏ដូចជាក្រៅតំបន់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *