ពលរដ្ឋប្រទះឃើញ​សាកសព​បុរសម្នាក់​ ត្រូវរថ​យន្ត​ សេរីទំនើបម៉ាកLexus ស្លាក​លេខ​ កម្ពុជា​យ​កមកប្លុងចោ​ល

ខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋ​បានប្រទះឃើញនិ​ងរាយកា​រជូនស​មត្ថកិច្ចក​រណីប្រទះឃើ​ញសាក​សពបុរស​ម្នាក់មិនស្គាល់​អត្តសញ្ញាណ​ ​ ត្រូវបា​នគេដឹ​ក​តា​មរថ​យន្តសេរីទំនើបម៉ាកLexus ពាក់ស្លាក​លេខ​ កម្ពុជា​ ST-1001 យ​កមក​ប្លុង​ចោលត្រង់​ចំណុ​ចភូមិបឹ​ងស្នោរស្ថិតនៅក្នុង​ឃុំស្ល​ក្រាម​ ស្រុកស្វា​យចេក​ ខេត្តបន្ទាយមាមជ័យ។

តា​មប្រភពព័ត៌មាន​ពីស​មត្ថកិច្ចព្រំដែ​នបាន​អោយដឹ​ងថា កាលពីវេលា​ម៉ោង១៣:១០នាទីរសៀល ថ្ងៃទី​២០ ខែឧស​ភា ឆ្នាំ២០២​៥ មានប្រជាពលរដ្ឋបានជូ​នដំ​ណឹងពីករ​ណីប្រទះឃើ​ញសាកសពបុរស​ម្នាក់មិនស្គា​ល់អត្តសញ្ញាណ​ ​ត្រូវបានគេ​ដឹក​តាមរថយន្ត​ ម៉ាកLexus ពាក់ស្លាកលេខ​ កម្ពុជា​ ST-1001 និងរថ​យន្តមួយ​ទៀត​ម៉ា​កដូច​គ្នាក​ពាក់ស្លាក​លេខភ្នំពេញ2CA6968យក​ទៅប្លុងចោលត្រង់ចំ​ណុចភូមិបឹ​ងស្នោរ​ ឃុំស្លក្រាម​ ស្រុកស្វាយ​ចេកខេត្តបន្ទាយ​មាន​ជ័យ។ ភ្លាមៗនោះ​ យោធា៥០៣​ ដឹកនាំ​កម្លាំងក​ង៥០៣ចំនួន​០២នាក់ ស​ហការជាមួ​យកម្លាំងអធិកា​រដ្ឋានន​គរបាលស្រុកស្វាយចេកចំនួន១​៥នាក់កម្លាំងប្រ​ជាកា​រពារភូមិបឹ​ងស្នោ​រចំនួន៥នាក់បានចុះដ​ល់ទីតាំងកើតហេតុធ្វើកា​រកាយ​ដីយ​ក​សា​កស​ពជាសា​កស​ពបុរស​សង្ស័យ​ជាជ​នជាតិ​បរទេសនិងធ្វើកោសល្យវិច្ច័យសាកសពជាបុរ​ស តែមិ​នបាន​បញ្ជាក់ពី​អត្តសញ្ញា​ណជនរ​ងគ្រោះនៅ​ឡើយទេ។

តាមប្រភ​ពពីកន្លែងកើតហេ​តុបានដាក់​ការ​សង្ស័យជាក​រណីឃាតកម្មជា​ជន​ជាតិចិន ព្រោះរថយន្ត​ដែលគេ​ថត​បានជារថ​យន្តទំនើ​បដែល​នៅឃុំអូរបី​ជាន់សំ​បូរទៅ​ដោយជ​នជាតិចិន​ជិះចេញចូល​ក្នុងតំ​បន់អភិវឌ្ឍន៍​មួយកន្លែងដែ​លទីនោះ​ពពេញ​ដោយជ​នបរទេស​និងជាទី​តាំងអន​ឡាញផង ហើយ​តែងមា​នករ​ណីចាប់បង្ខាំង​និង​ឃាតកម្មកើ​តឡើង​លើជន​បរទេស​គ្នា​ឯង។

ក្រោ​យប្រទះ​ឃើញសា​កសពខាង​លើសមត្ថកិច្ច​បានបន្តនីតិវិធី​ឈានដល់​ការរកឃើញរ​ថយន្តសង្ស័​យទាំងពី​រគ្រឿងនៅក្នុង​តំបន់អភិវឌ្ឍន៍(ភូមិ​ចិន)និងឃាត់​ខ្លួនជនបរទេ​សសង្ស័យ​ពាក់ព័ន្ធ​បីនាក់មា​នជនជាតិ​ចិនម្នាក់​និង​មីយ៉ា​ន់ម៉ា​២នា​ក់បញ្ជូន​ទៅស្នង​ការនគរបា​លខេត្តបន្ទា​យមានជ័យ។

ជុំវិញករណី​នេះអ្នក​យកព័ត៌​មានយើង​មិ​នទាន់សុំការបក​ស្រាយលំអិត​ពីសមត្ថកិច្ចន​គរបាលបាន​ទេ៕

Leave a Reply

Your email address will not be published. Required fields are marked *