គណៈបញ្ជាការ​ឯកភា​ពរដ្ឋបាលខេត្ត​ប៉ៃលិន ប្រជុំ​ពង្រឹងប្រសិ​ទ្ធិភាពការបង្ក្រាប និងទប់​ស្កាត់បទ​ល្មើសខុស​ច្បាប់​នានា

ចេញផ្សាយនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥

ប៉ៃលិន៖ នៅសាលាខេត្ត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកជំទា​វបណ្ឌិតបាន ស្រីមុំ អភិបា​ល នៃគណៈ អភិបា​លខេត្តប៉ៃលិន និងប្រធា​នគណៈបញ្ជាការឯកភាពខេត្ត បានអ​ញ្ជើញដឹកនាំ​កិច្ចប្រជុំគណៈ បញ្ជាកា​រ ឯកភាព ខេត្ត និ​ងពិនិត្យលើវឌ្ឍនភាពការងារអង្គភាពជួរមុខ នៅតាមបន្ទាត់ព្រំដែនកម្ពុជា+ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បី ពង្រឹង ប្រសិទ្ធិភាពការងារ ក្នុងការ​បង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា, ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារ​ណៈ និង​ការអនុវត្តន៍គោលន​យោបាយភូមិឃុំមា​នសុវត្ថិភាព ជូនប្រជាពលរដ្ឋ ប្រកបដោយ​ការទទួ​លខុសត្រូវខ្ពស់

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ជម្រុញ និងលើកទឹ​កចិត្ត ដល់​អាជ្ញាធរ និងក​ងកម្លាំងមា​នសមត្ថកិច្ចគ្រប់លំ​ដាប់ថ្នាក់ទាំងអស់ ជាពិសេ​សអង្គភាព​ជួរមុខ នៅតាម​បន្ទាត់ព្រំដែន កម្ពុជាថៃ ត្រូវបង្កើនការខិត​ខំយក​ចិត្តទុកដាក់បន្តទៀត លើកា​ររក្សាសន្តិសុខ សណ្តាប់ធ្នាប់​សង្គមនិងពង្រឹង​ការអនុវត្ត គោលនយោបាយភូមិឃុំមាន​សុវត្ថិភាព នៅតា​មក្រុង ស្រុក ឃុំសង្កាត់ ហើយត្រូវមា​នការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ច ដើម្បីប​ង្ការ និងទប់ស្កាត់ នូវរាល់​ករណីបទល្មើស​ឆ្លងដែននា​នា ដោយត្រូវដាក់កម្លាំ​ងការពារល្បាត​តាម ទីកន្លែងកំសាន្តនានា មួយវិញទៀតតាមគ្រប់គោលដៅ តាមបណ្តាអ​ធិការដ្ឋាននគរបាល និងតា​មបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ត្រូវតែមា​នមន្ត្រីនៅប្រចាំការ ២៤ម៉ោង /២៤ម៉ោង ដើម្បី​ត្រៀមដោះ ស្រាយប​ញ្ហាផ្សេង ៗជូនប្រជាពល​រដ្ឋនៅក្នុង​មូល​ដ្ឋានរបស់ខ្លួន អោយបាន​ទា​ន់ពេលវេលា។

លោកជំទាវបណ្ឌិតអភិបា​លខេត្ត បានមានប្រសាស​ន៍លើកឡើងពីស្ថានភាពនៃការ អភិវឌ្ឍ​ប្រទេសជា​តិនាពេលបច្ចុប្បន្ន ដែលមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះបងប្អូនប្រជាពល​រដ្ឋក៏មានការងារធ្វើគ្រប់ៗគ្នា មានជីវភាពធូរធារ ដោយសាររាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹ​កនាំបន្តរប​ស់សម្តេចធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្ត្រី បានគិតគិតគូខ្ពស់ពី សុខទុក្ខ របស់ ប្រជាពលរដ្ឋ ព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ ភូមិឃុំស្រុក ខេត្ត នៅទូទាំងប្រទេស ហើយទាំងអ​ស់នេះ មិនអាចប្រកែកបានឡើយ គឺកើត​ចេញពីគោ​លនយោបាយ​ឈ្នះឈ្នះ ក្រោមការ​ដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិន​ប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតី​តនាយករដ្ឋមន្ត្រី និងជាប្រធាន​ព្រឹទ្ធសភា នៃព្រះរាជា​ណាចក្រកម្ពុជា ដែលធ្វើឲ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពលើ ផ្ទៃ ប្រទេស ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែល​កន្លងម​កបានយកចិត្តទុក​ដាក់ខិតខំប្រឹងប្រែងបំពេញកា​រងារ ប្រកបដោយ ការទួលខុសត្រូវខ្ពស់ និងទទួ​លបានលទ្ធផលល្អប្រសើរជា​ពិសេសការបង្កើនប្រសិទ្ធភាព ការងារ ក្នុងការ ផ្តល់ សេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហា ដែល កើតមាន ឡើងក៏ដូច​ជាសំណូមពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយភូមិឃុំមានសុវត្តិភា​ពរបស់ រាជរដ្ឋាភិបាល៕

Leave a Reply

Your email address will not be published. Required fields are marked *