ចេញផ្សាយនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយលើកយកនូវរបៀបវារៈសំខាន់ៗរួមមាន៖ – ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ – ការងាររៀបចំព្រឹត្តិការណ៍សាធារណៈដើម្បីផ្សព្វផ្សាយអំពាវនាវ និងបំផុសចលនា គៀងគរ ការបរិច្ចាគពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទូទាំងខេត្ត ដើម្បីគាំទ្រនិងចូលរួមជាមួយមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ« ១ម៉ឺនរៀល១ម៉ឺននាក់» នឹងបញ្ហាមួយទៀតទេការការពារខ្សែក្រវាត់បន្ទាត់ព្រំដែន ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រកាសរៀបចំយុទ្ធនាការ ១ម៉ឺនរៀល មួ១ម៉ឺននាក់ឆ្នាំ២០២៥ សម្រាប់កុមារកម្ពុជារយៈពេលមួយខែពេញ ដែលគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរទិវា កុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតីខ្មែរជួយខ្មែរ តាមរយៈការអំពាវនាវ ការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ទោះតិចក្ដីច្រើនក្ដីពីសំណាក់សប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេសដើម្បីរួមគ្នាផ្តល់នូវក្តីស្រឡាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាសនៃទិវាកុមារអន្តរជាតិ ១មិថុនា។
ឯកឧត្ដម បន្តថា ក្នុងន័យនេះរដ្ឋបាលខេត្តសូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែរជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មេត្តាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងយុទ្ធនាការមួយម៉ឺនរៀលមួយម៉ឺននាក់ឲ្យបានគ្រប់គ្រប់គ្នាដើម្បីធានានិរន្តរភាព និងដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងន័យជួយសង្គ្រោះកុមារកម្ពុជា ។ ចុងក្រោយឯកឧត្តមអភិបាលខេត្តបានធ្វើការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំបំពេញភារៈកិច្ចរបស់ខ្លួនដោយភាពទទួលខុសត្រូវ ពិសេសរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អនិងបានធ្វើការទប់ស្កាត់ក្មេងទំនើងជាដើម និងសុំឲ្យកងកម្លាំងដែលកំពុងឈរជើងការពារខ្សែបន្ទាត់ ទោះយ៉ាងណារឹតបន្តឹងទទួលខុសត្រូវឲ្យបានម៉ឺងម៉ាត់រួមគ្នាថា ការធ្វើយ៉ាងណាឲ្យមានសុខសន្តិភាពហើយចំពោះជនអន្តោប្រវេសន៍ដែលស្នាក់នៅតាមបណ្ដាសណ្ឋាគារផ្ទះសំណាក់កាស៊ីណូ ត្រូវសហការត្រួតពិនិត្យឲ្យបានជាប់លាប់ផងដែរ៕