ចេញផ្សាយនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥
បន្ទាយមានជ័យ៖មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ (គយចល័ត) មានមូលដ្ឋាននៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នារសៀលនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥ ឃាត់ចាប់បាននូវរថយន្តតាក់សុីពីរគ្រឿងដឹកផលិតផលមានដើមកំណើតពីជ្រូកបង្កកខូចគុណភាពខុសច្បាប់ចំនួន ២៣កេះ ធ្វើការដុតបំផ្លាញ់ចោល។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យអ្នកព័ត៍មានដឹងថា ផលិតផលសត្វជ្រូកដែលបង្កកដែលបង្រ្កាបបានខាងលើគឺក្រោមការសហការយ៉ាងល្អរវាងគយចល័តក្រសួងបន្ទាប់ពីទទួលបានការលួចនាំចូលដោយខុសច្បាប់នៅផលិតផលដើមកំណើតពីជ្រូកពីក្រៅប្រទេសតាមរថយន្តតាក់សុីពីគ្រឿងមានម៉ាកសុីណានិងលុចសុិស៣០០គោលដៅពីក្រុងប៉ោយប៉ែតទៅភ្នំពេញ។
តាមការត្រួកពិនិត្យផលិតផលមានដើមកំណើតពីជ្រូកទាំងនោះ រួមមានគ្រឿងក្នុង និងបំណែកសាច់បង្កកខូចគុណភាពខុសច្បាប់ចំនួន ២៣កេះ ស្មើនឹង ១.១៥០គីឡូក្រាម ។
លោកបានអោយដឹងទៀតថា តាមវិធានបសុពេទ្យផលិតផលទាំងអស់ត្រូវបានធ្វើការដុតកម្ទេចចោលភ្លាមៗនៅរសៀលថ្ងៃដដែល៕