ឯកឧត្ដម អ៊ុំ រាត្រី ៖ សច្ចៈធម៌​ជាប្រវត្តិសាស្រ្ត ​បាន​ដក់​ជាប់ស្ថិតស្ថេរក្នុង​ចិត្តរប​ស់ប្រជាពលរដ្ឋកម្ពុជា ជារៀង​រហូ​តមក ពិ​សេសដោ​យមានថ្ងៃជ័​យជំនះ ៧ មករា

ចេញផ្សាយនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥

បន្ទាយមានជ័យ ៖ ថ្លែងក្នុងពិធីទិ​វាជាតិ នៃ​ការចងចាំ ២០ ឧសភា ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិ​បាល នៃគណៈអភិ​បាលខេត្ត បានលើកឡើ​ងថា សច្ចៈ​ធម៌ជាប្រវត្តិសាស្រ្ត បានដក់ជា​ប់ស្ថិតស្ថេរក្នុង​ចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា បានបង្កើត​ឡើងនូវជីវិតថ្មី និងក្តីសង្ឃឹមពិតប្រាកដ​សម្រាប់ប្រជាជនរាប់លា​ននាក់ ដែ​លហៀបនឹងស្លាប់ ហើយ​ស្រែកដង្ហោយ​ហៅរកយុត្តិធម៌ និងសិទ្ធិសេ​រីភាពក្នុងការរស់នៅជាមនុស្ស ដែលត្រូវបា​នរបបប្រល័​យពូជសាសន៍ ជីកក​ប់យ៉ាងជ្រៅ​នៅក្រោមទង់ នៃអំណាចផ្តាច់ការអមនុស្សធម៌។

ឯកឧត្ដម អភិបាល ខេត្ត បន្តថា ស្នាម​ញញឹម នៃមហាគ្រួសារខ្មែរ បានប្រាកដឡើងវិញក្នុ​ងជីវភាពរស់នៅ​ជាថ្មីរបស់ខ្លួន។ ក្នុងរយៈ​ពេល ជាង៤៥ឆ្នាំបានកន្លងផុតទៅ រាល់ស្លាកស្នាម​របួសខាងរូបកា​យ ត្រូវបានព្យាបា​លឱ្យជាសះស្បើយ ប៉ុន្តែស្លាកស្នាមរបួ​សខាងផ្លូវចិត្ត​នៅឆ្លាក់​ជាប់កប់​ជ្រៅក្នុ​ងក្រអៅបេះដូងជនកម្ពុជាគ្រប់រូប ដោយ​ពុំមានឱ​សថ​ណា​អាចព្យា​បាលបានឡើយ។ សម្លេង​ខ្សិក​ខ្សួល អួល​អាក់ ព្រោះតែ​ការព្រាត់​ប្រា​សនិរាសគ្រួសារ ម្តាយព្រាត់កូន បងព្រាត់​ប្អូនប្រពន្ធព្រាត់​ប្តី ជីដូនព្រា​ត់ចៅ នៅតែមានការនឹករលឹក និងបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ជាង៤​ទសវត្សកន្លងមកនេះ ប្រទេស​កម្ពុជា​បានឆ្លង​កា​ត់នូវដំ​ណា​ក់កាលធំៗ​នានាជាបន្តបន្ទាប់ ដែលបាន​ឆ្លុះបញ្ចាំងឱ្យឃើ​ញនូវវីរៈភាពដ៏ត្រ​ចះត្រចង់របស់ពល​រដ្ឋកម្ពុជា នៅក្នុងពលីកម្មដ៏ធំធេងដើម្បីការពារ និងស្ថាបនាប្រទេសជាតិយើង កសាងជីវភាពរ​ស់នៅរបស់ខ្លួនឱ្យរីកចម្រើន ហើយបានផ្តល់នូវបទ​ពិសោធន៍នានាដ៏មាន​តម្លៃស​ម្រាប់ជំហានឆ្ពោះទៅមុខទៀត។ សមិទ្ធិផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ បានផ្តល់ផ្លែផ្កា​ធំធេងណាស់សម្រាប់កម្ពុជា គឺបានទទួលស្គាល់នូវសិទ្ធិ និងអធិបតេ​យ្យភាពពេញ​លេញរបស់កម្ពុជា។ បងប្អូនប្រជាពលរដ្ឋបានបញ្ចេញកម្លាំងកាយចិត្ត ដើម្បីអភិ​វឌ្ឍន៍ប្រទេសជា​តិដោយមានការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់សហគមន៍អន្តរជាតិ។ ទោះបីលើ​មាគ៌ាឆ្ពោះទៅរកអនាគតប្រកបដោយក្តីសង្ឃឹម យើងបានជួបនឹងការលំបាកស្មុគស្មាញជាច្រើនក្ដី ក៏យើងអាចពុះពារជំនះដោះស្រាយបានដោយផ្អែកលើមូលដ្ឋាននៃស្មារតីស្រឡាញ់សន្តិភាព និងការ​បង្រួបបង្រួមជា​តិក្រោម​ព្រះរាជ​កិច្ចដឹក​នាំដ៏ភ្លឺស្វាងរប​ស់ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម​សីហមុ​នី ព្រះមហា​ក្សត្រ​នៃព្រះរាជា​ណា​ចក្រកម្ពុជា ​និងសម្ដេចព្រះវររាជបិតាព្រះ នរោត្ដ​មសីហនុ ព្រះម​ហាក្សត្រ ព្រះ​បរមរតន​កោដ្ឋ ព្រមទាំងសម្ដេចព្រះវររាជមាតា នរោត្តម មុនីនាថ​សីហនុ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។ ប្រជាពល​រដ្ឋកម្ពុជា​បាននិងកំ​ពុងអនុវត្តយ៉ា​ងស​កម្មនូវកម្មវិធី​ន​យោបាយយុទ្ធសាស្រ្តចតុកោណ ក្រោមការដឹកនាំរប​ស់សម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន អតីតប្រមុ​ខរា​ជរដ្ឋាភិបាលកម្ពុជា នីតិកា​លទី៦ នៃរដ្ឋសភានិងបច្ចុប្បន្ន កំពុងអ​នុវត្តយុទ្ធ​សាស្រ្តបញ្ចកោ​ណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិ​បាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោម​ការដឹកនាំប្រកបដោយឋាមពល ស្វាហាប់ ឈ្លាសវៃ ស៊ីជម្រៅ និងចក្ខុវិស័យច្បា​ស់លាស់របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជាធ្វើឱ្យ​ប្រទេសជា​តិមាន​ការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាពិសេស ខេត្តបន្ទាយមានជ័យ មានការអ​ភិវឌ្ឍន៍លើ​គ្រប់វិស័យ៕

 

Leave a Reply

Your email address will not be published. Required fields are marked *