លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងការ​សាងស​ង់សំណង់អគាររដ្ឋបាលថ្មី

ចេញផ្សាយនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងកា​រដ្ឋានគរបា​លខេត្តបន្ទាយមានជ័យ បានដឹកនាំ​ក្រុមការងារចុះ​ត្រួតពិនិត្យវឌ្ឍន​ភាពការងារ និងការសាងសង់អគាររដ្ឋបាលថ្មី នៅក្នុងបរវេណស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេ​នីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង ជំនួយ​ដឹកនាំផែនការងារភស្តុភា និងហិរញ្ញវត្ថុបា​នមានប្រសាស​ន៍ថា គិតត្រឹម​ពេល​នេះអ​គារនេះស​ម្រេចបាន៦៥%ហើយ បន្ទាប់ពីសាង​សង់អស់រយៈពេល​១៤ខែ ហើយគ្រងបញ្ចប់ទាំ​ងស្រុងនៅចុងឆ្នាំ២០២៥នេះ។ សំណង់អគា​រថ្មី១ខ្នងនេះ​ មានទំហំ១៨មែត្រ គុណ​នឹង៣៦ម៉ែត្រ មានកម្ពស់៣ជាន់ មាន១២បន្ទប់ និងជាន់​ខាងលើជាសាលប្រជុំ។

អគារដែ​លកំ​ពុងសាងសង់​នេះ ត្រូវបា​នប្រារព្ធពិធីក្រុងពាលី បញ្ចុះប​ឋមសិលាសាង​សង់កាលពី​ព្រឹកថ្ងៃទី០​១ ខែមី​នា ឆ្នាំ២០២៤ ក្រោមអធិបតី​ភាព ឯកឧត្តម ​នាយឧត្តម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នង​ការរងនគរបាលជាតិ និងជាមេបញ្ជាការ​នគរបាលជាតិ ប្រចាំទិសភូមិភាគទី៣៥ តំណាងដ៏ខ្ពង់​ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និងមានការអ​ញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរា​ជការ មកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជីវករ ពាណិជ្ជករ និងកងកម្លាំង​នគរបាលក្រោមឱវាទជាច្រើនរូប៕

Leave a Reply

Your email address will not be published. Required fields are marked *