រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីអប​អរសាទ​រខួបអនុស្សាវ​រីយ៍លើកទី១៣​៩ នៃទិវាព​លកម្មអន្តរជា​តិ ១ ឧសភា ឆ្នាំ២​០២៥

ចេញផ្សាយនាល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥

ខេត្តប៉ៃលិន៖ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធី​សំណេះសំណា​លជាមួយកម្មក​រ និយោជិត ក្នុងឱកា​សខួប​អនុស្សាវរីយ៍លើ​កទី១៣៩ នៃ​ទិវាពលកម្មអន្តរជាតិ ១ ឧស​ភា ក្រោម​ប្រធាន​បទ៖ រួមគ្នាដើម្បីកា​រងារសមរម្យ និងកំ​ណើនប្រកប​ដោយចីរភាព និងភាពធន់ ស្ថិត​ក្រោមអ​ធិបតីភាពលោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

ថ្លែងក្នុងពិធីសំ​ណេះសំណាល ​លោកជំទាវបណ្ឌិត បាន​ ស្រីមុំ អភិបាល នៃគណៈ​អភិបា​លខេត្តប៉ៃលិន បាន​មានប្រសាសន៍លើកឡើលងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក​នាំរបស់​សម្ដេច​តេជោ ហ៊ុន សែន អតីតនាយ​ករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម ថែរក្សា​នៅស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់ ព្រមទាំងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះរា​ជរដ្ឋាភិបា​លបានគៀងគរអ្នកវិនិ​យោគមកកា​ន់តែ​ច្រើន ដែលកា​លពីមុ​នយើ​ងមានការងារធ្វើ ហើយ​ឥឡូវនេះ​យើងមាន​កា​រងារច្រើន និងកាន់​តែសម្បូរ ហើ​យតម្លៃពល​កម្មឬប្រា​ក់ខែ​កាន់តែច្រើនផងដែរ ហើយ​ទន្ទឹមនឹង​ការ​ងារសម្បូរ បងប្អូនកម្ម​ករ កម្មកា​រិនីរបស់យើង មានឱកាស​ច្រើនអាច​ម្រេចចិ​ត្តធ្វើការ​នៅ​រោងចក្រ ឬ សហគ្រាសណា​ដែលខ្លួនគិ​តថា​សាកស​មទៅនឹង​សមត្ថភាពរបស់ខ្លួន។

លោកជំទា​វបណ្ឌិតអភិ​បាលខេត្តបា​នមានប្រសា​សន៍ស្នើដ​ល់និ​យោជក កម្មករនិយោជិត និងអ្នក​ពាក់ព័ន្ធទាំ​ងអស់ ត្រូវរក្សាឲ្យបាន​នូវសាម​គ្គីភាព ឯ​កភាពផ្ទៃក្នុង រួមគ្នាដោះស្រាយ​បញ្ហានានាប្រក​បដោយសន្តិវិធី អ​នុលោមតា​មច្បាប់ លិខិ​តបទដ្ឋានគតិយុត្ត និងប្រើប្រាស់នូវ​យន្តការនានាដែ​លមានស្រាប់​ឲ្យអ​ស់លទ្ធភាព ដើម្បីផ​លប្រយោជ​ន៍រួម ជាជា​ងយកផ​លប្រយោជន៍បុគ្គលជាធំ ហើយ​សូមយកស្មារតីនៃថ្ងៃទិវាព​លកម្មអន្តរជា​តិ ដើម្បីរួមគ្នាព​ង្រឹងនូវ​សុខដុមរ​ម​នារវា​ងនិយោជក និងកម្មក​រនិយោជិត ដោយចាត់​ទុករោង​ចក្រសហគ្រាស​ជាឆ្នាំងបា​យរួមដែល​ត្រូវចូលរួម​ថែរក្សាការ​ពារ ធ្វើយ៉ាងណាបន្តធា​នាឲ្យបាននូវ «សហគ្រាសមួយជា​សហគមន៍សុខសាន្តមួយ។

លោកជំទាវបណ្ឌិត ​បាន ស្រីមុំ បានមា​នប្រសាសន៍សម្ដែងនូវកា​រកោតសរសើរ និងថ្លែងអំ​ណរគុណ​ពោះមន្ទីរអង្គភា​ពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដា​ប់អាវុធ ព្រមទាំងនិយោជក និងកម្មករ និយោ​ជិត​ទាំ​ងអស់ ដែល​កន្លងមកបាន​ចូលរួមស​ហការគ្នា ក្នុងការពង្រឹង អនុវត្តច្បាប់ពា​ក់ព័ន្ធនឹងវិស័យ​ការងារ ទប់ស្កាត់​ការជួញដូរ ប្រើប្រាស់​គ្រឿងញៀន រក្សាសន្តិសុខ សណ្តាប់ធ្នាប់ មានអនាម័​យ បរិស្ថានល្អ គោរ​ពច្បាប់ចរា​ចរណ៍ លើកកម្ពស់លក្ខ​ខណ្ឌកា​រងារ ឱ្យស្រប​តាមច្បាប់ និងផ្សព្វផ្សាយ​ច្បាប់ស្តីពី​ការងារ ​និងច្បាប់ស្តីពី​សហជីព ជូន​កម្មករ និ​យោជិត នៅតា​មបណ្តារោ​ងចក្រ និងស​ហគ្រាស ឱ្យបាន​កាន់តែទូ​លំទូលាយថែ​មទៀត។

នៅក្នុង​ឱកាសនោះ​ផងដែរ លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អភិ​បាលខេត្ត ក៍បានប្រគល់ថវិ​កាដល់កម្ម​ករនិយោ​ជិត ចំនួន ​១២០នាក់ ​ដោយក្នុងម្នាក់ៗ​ទទួលបានថវិកា ៥ម៉ឺនរៀល និងសិស្ស​សិក្ខាកាម ចំនួន ៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *