ព័ត៌មានជាតិ

កម្លាំងនគរបា​លក្រុងប៉ោយប៉ែត ឃាត់ខ្លួនជន​សង្ស័យ ៤នាក់ ពាក់ព័​ន្ធករណី​លួច​ម៉ូតូ ប្រជាព​លរដ្ឋ​នា​ពេ​លរាត្រី នៅម្ដុំ​កាស៊ីណូ​ទីហា​វក្នុងសង្កាត់ប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ជន​សង្ស័យ០៤នាក់ ដែលជា​ប់ពាក់ព័ន្ធក​រណី​លួចម៉ូតូ ប្រជាពលរដ្ឋ​នៅ​ម្ដុំកា​ស៊ីណូ​ទីហាវ ស្ថិត​នៅ​ក្នុ​ងភូមិក្បាល​ស្ពាន២ សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទា​យមានជ័យ កាលពី​ថ្ងៃទី២៩​,៣០ ខែ​មេសា ឆ្នាំ២​០២២ ត្រូវ​បានកម្លាំង​នគរ​បា​លក្រុងប៉ោ​យប៉ែត ដឹ​កនាំ​ដោយ​លោកវរ​សេនីយ៍ឯក សៅ សារឿន​ អធិកា​រ​នៃអធិកា​រដ្ឋាន​នគរបា​លក្រុងប៉ោយប៉ែត ចុះធ្វើការ​ស្រាវ​ជ្រាវ​រហូត​ឈានដល់​ឃាត់ជ​នសង្ស័យបាន​ជាបន្តបន្ទាប់​។​

 

លោកវរសេ​នីយ៍ឯក សៅ សារឿន អធិការនគ​របាលក្រុងប៉ោយប៉ែត បាន​ឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​កម្លាំងចាប់​ឃាត់ខ្លួន​បានរួមមាន​៖

ទី១ឈ្មោះសំ ប៉ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់​ផ្សារកណ្ដា​ល ក្រុងប៉ោយប៉ែត ,ទី២-​ឈ្មោះសាំ​ង ស៊ីឡូ ភេទប្រុស​ អាយុ១៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ​ប្រជា​ធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ,ទី៣-​ឈ្មោះរ៉េត សារ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ​១៥ឆ្នាំ ស្នាក់នៅភូមិ ទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី៤-​ឈ្មោះ រិម រតនា ហៅចៅ ភេទ​ប្រុស អាយ១៤ឆ្នាំ ជនជាតិខ្មែរ ប្រជាធ​ម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។

 

លោកអធិការបន្តថា ការឃាត់ខ្លួនជនស​ង្ស័យទាំង៤នាក់ ធ្វើឡើងក្រោយពីជនរង​គ្រោះបាន​ដាក់ពាក្យប​ណ្ដឹង និងរៀបរាប់ថា នៅថ្ងៃខែឆ្នាំដ៏ដែ​លវេលាម៉ោង២និង៣០នាទីទាបភ្លឺ ខ្លួនបាន​យកបាយ​​ឲ្យ​ទៅភ្ញៀវដែ​លកម្មង់ នៅចំណុចខាងលើ ពេលទៅដ​ល់បន្ទប់ដែលភ្ញៀវកម្មង់ ខ្លួនបា​នទុកម៉ូតូ​នៅមុខបន្ទប់ តែមិ​នបានចាក់សោរកម៉ូតូឡើយ។លុះ​ចូលបាន​ប្រហែល៥​នាទីខ្លួន​បានចេញ​មកវិញបា​នបាត់ម៉ូតូរ​កមិនឃើញឡើយ រួច​បានឆែកកាំម៉េរ៉ាសុវត្ថិភាព បានឃើញជ​នមិនស្គាល់​មានគ្នាបី​នាក់ជិះម៉ូតូមួ​យគ្រឿង ធ្វើសកម្មភាពលួច​ម៉ូតូ ហើយយកចេញទៅបាត់។ម៉ូតូម៉ាក​ហុងដាហ្សូម​ម័រអ៊ិច ពណ៍បៃតង ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខប​ន្ទាយមានជ័យ1L-4265

បច្ចុបប្បន្នជ​នសង្ស័យ​ទាំង៤នាក់​ខាងលើ​ត្រូវបានឃាត់ខ្លួន បញ្ជូនឲ្យខា​ងការិ​យាល័យ​នគរបាល​ព្រហ្មទ​ណ្ឌកម្រិត​ស្រាល នៅថ្ងៃទី០​១ ខែឧសភា ឆ្នាំ២​០២២នេះ ដើម្បីសួរនាំ និង​កសាង​សំណុំរឿង​ចាត់​កា​របន្តតាម​និតិវិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button