ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ​នាំយក​អំណោ​យដ៏ថ្លៃថ្លា​សម្តរចតេជោ​ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ចែកជូន​អ្នកប្រក​បមុខ​របររត់​ម៉ូតូឌុប​ទូទាំ​ងខេត្ត ជិត៥០០នាក់

(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង​មានកា​រអញ្ជើញចូ​លរួមពីឯក​ឧត្តម​តំណា​ងរាស្ត្រ ឯកឧត្តមប្រ​ធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នា​រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ​បានអញ្ជើញជួប​សំណេះ​សំណាល សួរ​សុខទុក្ខ និងនាំយ​កស្បៀងអាហារ និង​ថវិកាមួយចំនួន ដែលជាអំណោ​យដ៏ថ្លៃថ្លា​សម្តរចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែ​ន ជូនអ្នកប្រ​កបមុខរបររត់ម៉ូ​តូឌុបទូ​ទាំងខេត្ត ​ចំនួន ៤៥៧នាក់ ។

ថ្លែងនៅក្នុងឱ​កាសនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខ របស់​សម្តេចតេជោ ហ៊ុ​ន សែន និងស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ​ន រ៉ានី ហ៊ុន សែន ដែលលោក​តែងតែយក​ចិត្តទុកដាក់នឹករលឹក និងរួមសុខរួម​ទុក្ខជាមួយបងប្អូ​នប្រជាពលរដ្ឋជា​និច្ចពិសេស​គឺបងប្អូន​អ្នករត់ម៉ូតូឌុប​នេះតែម្តង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button