ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញពិនិត្យទី​តាំងសម្រាប់​ថតល្បែង​ប្រជាប្រិយ៍ និង​ល្បែង​កំសាន្ត​ផ្សេងៗ នៅទី​តាំងកោះស្លាកែត ស្រុកគៀន​ស្វាយ

ខេត្តកណ្តាល៖ដោយមានកិច្ចសហការល្អជាមួយវិស័យឯកជន ដើម្បីធ្វើកម្មវិធីកំសាន្ត សប្បាយ ថ្មី ប្លែក សម្រាប់ឱកាសចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខនេះ នៅ​ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២​២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជា​មួយថ្នាក់​ដឹកនាំក្រោមឱវាទ និងក្រុមការងារ ថតកម្មវិធីសិល្បៈកំសាន្ត របស់អគ្គនាយកដ្ឋាន ទូរទស្សន៍​ជាតិកម្ពុជា បានអញ្ជើញ​ទៅពិនិត្យទីតាំង សម្រាប់ថតកម្មវិធី ល្បែងប្រជាប្រិយ៍ និងល្បែង​កំសាន្ត​ផ្សេងៗ នៅទីតាំងកោះស្លាកែត ស្ថិតក្នុងភូ​មិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានអញ្ជើញពិនិត្យមើលស្ទីតយោ កោះស្លា​កែត របស់លោក ពេជ្រ ចិត្រ្តា អគ្គនាយក​ក្រុមហ៊ុន Davitra Media ជាផលិតកម្មដំបូង បោះទុន​រាប់លា​នដុល្លា នាំយកឧបករ​ណ៍ស្ទីតយោលំដាប់ពិភពលោកមកកាន់កម្ពុជា។

តាមការបញ្ជាក់របស់អ្នកគ្រប់គ្រង​បានអោយដឹងថា ផលិតក​ម្មដាវីត្រាមីឌៀ គឺជាផ​លិតកម្មក្នុង​ស្រុកផលិត​តែបទមិនចម្លងគេ (Original Songs) ដំបូងគេបង្អស់ហ៊ានបានបោះទុនរាប់លានដុល្លា វិនិយោគទៅលើការសាងសង់ស្ទីតយោ និងបំពាក់នូវឧបករណ៍ទំនើបៗ (System Recording Studio) យី​ហ៊ោល្បីៗ ជាច្រើនទៀតដាក់បំពាក់ក្នុងស្ទីតយោ របស់ខ្លួនដែលមានឈ្មោះ ថា «ស្ទីត​យោកោះស្លាកែត»

ក្រៅតែអំពី​ការវិនិយោគទៅលើការទិញសំ​ភារះស្ទីត​យោដែលមានតម្លៃថ្លៃ ផលិតកម្មដាវីត្រាមីឌៀរ ក៏បាន វិនិយោគរាប់លានដុល្លារ​ទៅលើការសាងសង់​ស្ទីតយោខ្នាតអន្តរ​ជាតិដែលសាងស​ង់ទៅ​តាមក្បួនខ្នាត និងបច្ចេកទេ​សស្តង់ដារអន្តជាតិនៃស្ទីតយោ ពិភពលោកលើផ្ទៃដី១០ ហិកតាផងដែរ។ លើស​ពីនោះទៀតផលិតកម្មដា​វីត្រាក៏មានទាំងស្ទីតយោ ថតសំលេ​ង និងស្ទីតយោ ថតវីដេអូខាងក្នុង និងខាងក្រៅដែ​លមានទេសភាពស្អាតៗអាចថតបានច្រើនសកម្មភាព ច្រើនឆាក និងច្រើនទីតាំង។

ជាមួយនិងការបោះទុនវិ​និយោគតម្លៃរាប់លានដុល្លារនេះ ផលិតកម្មដាវីត្រា​មីឌៀរក៏មាន​ក្រុមការងារ​សុទ្ធតែមានបទពិសោធខ្ពស់ក្នុងធ្វើស្ទីតយោ ផលិតចម្រៀង និងវីដេអូ និងការប្រើប្រាស់​សំភារៈទាំង​អស់នេះផងដែរ។

ផលិតកម្មដាវីត្រាមីឌៀ បច្ចុប្បន្ននេះ ​មានអ្នកចម្រៀងជាយុវវ័យ ប្រមាណ​ជាង ១០នាក់ កំពុងថត ច្រៀងអោយ ក្រុមហ៊ុនតាមរយៈអ្នកនិពន្ធ ចំនួន ៤រូប ដែលរហូតមក​ដល់ពេលនេះ បានផលិត និង​ថត ចម្រៀងបានចំនួន ជាង ១០០បទ ។

នៅក្នុងឱកាសនោះ លោក អគ្គនាយកក្រុម​ហ៊ុន Davitra Media បានសំដែងការស្វាគមន៍ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងក្រុមការ​ងារថតកម្មវិធីសិល្បះ នៃអគ្គនាយ​កដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលចង់ម​កផ្តិតយកទិដ្ឋភាព ស្រស់ស្អាត​បែបធម្មជាតិ ដើម្បីថតកម្មវិធីល្បែងកំសាន្ត និងកម្មវិធី សប្បាយៗ ផ្សេងៗ។

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទ​ស្សន៍ជាតិកម្ពុជា ​បានសំដែ​ងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំ​ពោះ​ លោក ពេជ្រ ចិត្ត្រា អគ្គនា​យកក្រុមហ៊ុន Davitra Media ដែលបានអនុញ្ញាត្តិ ផ្តល់ទីតាំងអោ​យក្រុមការងារ ទូរទស្សន៍ជាតិកម្ពុជា រៀបចំ​ថតកម្មវិធីសិល្បៈកំសាន្ត​សប្បាយ ដើម្បី​តៀមទទួ​លអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

ដូច្នេះចាប់ពីពេលនេះទៅ ក្រុមការងារ ទទក នឹងត្រៀមរៀបចំកម្មវិធីថតអោយបានច្បាស់លាស់ ដែ​ល​គ្រោងថត រយៈពេល ២ ទៅ ៣ថ្ងៃ តែអ្វីដែលសំខាន់ គឺក្រុមការងារ ត្រូវតែអនុវត្តន៍​តាមវិធានការ​ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នា បង្ការទប់ស្កាត់ការឆ្លងរីករាលដែលនៃជំងឺកូវីដ១៩ ពិសេស អូមីក្រុង ដែលកំពុងមានកការឆ្លងកើនឡើង គួរអោយបារម្មណ៍ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!