ចេញផ្សាយនាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥
ខេត្តបន្ទាយមានជ័យ៖ពិតជាគួឲ្យសង្វែកខ្លាំងណាស់បុរស២នាក់ ត្រូវរន្ទះបាញ់ស្លាប់មួយរំពេច ខណៈមេឃកំពុងភ្លៀងធ្លាក់ចូលជ្រកក្នុងខ្ទមក្បែរផ្លូវជាតិលេខ៥៦អា ស្ថិតនៅក្នុងភូមិខ្លែងពណ៍ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១៥និង៤០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ជនរងគ្រោះមានឈ្មោះ អ៊ឹម សុវណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ និងអ៊ឹម វ៉ាន់ឈី ភេទប្រុស អាយុ៣៥ឆ្នាំ ទាំង២នាក់រស់នៅភូមិជាមួយគ្នា ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក។
បើតាមប្រភពពីឈ្មោះ អឿន សុផាន់ណា ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅចំណុចខាងលើឲ្យដឹងថា នៅចន្លោះម៉ោង១៥ និង៤០នាទីដល់ម៉ោង១៦និង១៥មានមនុស្សប្រុស០២នាក់បានជិះម៉ូតូទៅដាក់អន្ទាក់កណ្តុរ ហើយក៏បានឈប់ជ្រកភ្លៀងនៅក្រោមខ្ទមក្បែរផ្លូវជាតិដោយឈ្មោះ អ៊ឹម វណ្ណា ជិះម៉ូតូទ្រីមសេ១០០សេរីចាស់ ពណ៍ក្រហម( គ្នានស្លាកលេខ )បានទៅឈប់ក្បែរខ្ទម នៅចិញ្ចើមផ្លូវខាងកើតហើយក៏ចូលជ្រកភ្លៀងក្រោមខ្ទម ។ឈ្មោះ អ៊ឹម វណ្ណា ជិះម៉ូតូវេវសេ១០០ សេរីចាស់ ពណ៍ក្រហម( គ្មានស្លាកលេខ )បានជិះម៉ូតូទៅឈប់ក្បែរខ្ទម នៅចិញ្ចើមផ្លូវខាងលិច រួចហើយក៏ដើរឆ្លងថ្នល់ទៅជ្រកភ្លៀងក្រោមខ្ទមជាមួយគ្នាឈ្មោះ អ៊ឹម វណ្ណា នៅខាងកើតផ្លូវ បន្ទាប់មកនាង(អ្នកឃើញហេតុការណ៍)ក៏បានដើរទៅផ្ទះ ពេលទៅដល់ផ្ទះប្រមាណជា១០នាទី ស្រាប់តែលឺសូរន្ទះបាញ់ ក្រោយពីរន្ទះបាញ់រួចហើយនាងបានជិះម៉ូតូដឹកក្មួយទៅអោយគ្រូខ្មែរ ស្តោះ បូសពេលមកដល់កន្លែងកើតហេតុ ស្រាប់តែឃើញមនុស្សដែលជ្រកភ្លៀងស្លាប់ទាំង០២នាក់តែម្តង ពេលនោះនាងក៏បានខលទូរស័ព្ទប្រាប់លោក ព្រឿន សុភី ជាមេភូមិខ្លែងពណ៍ត្បូង. និងរាយការណ៍ទៅសមត្ថកិច្ច។ ក្រោយមកអាជ្ញាធរ និងសមត្ថកិច្ច បានចុះទៅដល់និងធ្វើការស្រាវជ្រាវរកសាច់ញាតិអោយយកសាកសពទាំង០២នាក់ទៅធ្វើបុណ្យតាមប្រពៃណី៕