លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ដឹកនាំក្រុមការងារអ្នកនាំពាក្យ​និងប្រតិកម្មរហ័ស ប្រជុំត្រួតពិ​និត្យវឌ្ឍនៈ​ភាព​ការងារ រយះ​ពេល​៤ខែ ដើម​ឆ្នាំ២០​២៥

ចេញផ្សាយនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

ន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១​២ ខែឧសភា ឆ្នាំ២០២៥នេះ​ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងរងផែនកា​រងារសេនាធិការ តំណា​ងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ​ស្នងការដ្ឋា​ននគរបាល​ខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹក​នាំក្រុមការ​ងារអ្នកនាំពាក្យ និងប្រតិកម្មរហ័ស ប្រជុំត្រួតពិ​និត្យវឌ្ឍនៈភាពកា​រងារ រ​យៈពេល៤ខែ ​ដើមឆ្នាំ២០២៥ ​នៅស្នងការដ្ឋាននគរបាលខេត្ត។

កិច្ច​ប្រជុំនេះមាន​ការអញ្ជើញចូលរួមពី​លោក លោកស្រី វរសេនីយ៍ នាយការិយាល័យជំ​នាញទាំ​ង៣១ លោក​អធិការរង មេបញ្ជាការរ​ង និងលោក លោកស្រីមន្ត្រីនគរបា​លដែលជាសមា​ជិកក្រុមកា​រងារអ្នកនាំពា​ក្យនិងប្រតិកម្មរហ័ស មកពីបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុក និងវរសេនាតូច​នគរបាលការ​ពារព្រំដែនគោកទាំង៤។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានថ្លែងកោតសរសើ​រនិងវាយតម្លៃខ្ពស់ចំ​ពោះកិច្ចខិតខំ​ប្រឹងប្រែងកន្លងមករបស់លោក លោកស្រី គ្រប់ផ្នែកពាក់ព័ន្ធ រហូតសម្រេចបា​នលទ្ធផលគួរជា​ទីមោទនៈ។លោកក៏​បានជម្រុញដល់ក្រុម​ការងារអ្នកនាំពាក្យនិងប្រតិកម្មរហ័ស ត្រូវបន្តយកចិ​ត្តទុកដាក់បន្ថែម​លើការងារនេះ បន្តពង្រឹងការប្រមូលព័ត៌មានទាំងឡាយក្នុងភូមិសាស្ត្ររបស់ខ្លួន ហើយឆ្លើយតបឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព រួមគ្នាលុបបំបាត់​រាល់ព័ត៌មានក្លែ​ងក្លាយ សំដៅធ្វើយ៉ា​ងណាធ្វើឲ្យខេត្តបន្ទាយមានជ័យទាំងមូល មានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ៕

 

Leave a Reply

Your email address will not be published. Required fields are marked *