ឯកឧត្តមអភិ​សន្តិប​ណ្ឌិត ស សុខា ប្រ​កាសផ្តល់​ម៉ូតូ​ដល់​សិស្សនិទ្ទេស ​A ក្នុងខេត្តព្រៃវែង និងថ្លែងរំឭ​កពីអតីត​កា​ល​ដែលព​លរដ្ឋ ធ្វើបុណ្យអប​អរស្ពានឆ្លង​អូរ ប្រវែង​ជាងដប់ម៉ែត្រ ក្នុងពិធីបើកកា​រដ្ឋានស្ថាប​នាផ្លូវក្នុង​ស្រុកព្រះស្តេច

ព្រៃវែង ៖ ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា នឹងផ្តល់​ជូនម៉ូតូ ​ចំនួន ​១គ្រឿង ស​ម្រាប់លើ​កទឹកចិត្ត​ដល់សិ​ស្សប្រឡង​ជាប់និទ្ទេស A ម្នាក់ ​ក្នុងឆ្នាំសិក្សា​២០២​៤២០​២៥ នេះ ​នៅទូទាំងខេត្តព្រៃវែង។ កា​រថ្លែង​បែប​នេះ ក្នុងឱ​កាសដែ​លឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ ​និងជាប្រធា​នក្រុមការ​ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេ​ត្តព្រៃវែង អញ្ជើញជាអធិបតី​ពិធីបើក​ការដ្ឋានស្ថាប​នាផ្លូវកៅ​ស៊ូប្រភេទ ​DBST ប្រវែង​ ១៨ ៣៤០​ម៉ែត្រ ស្ថិតនៅភូមិព្រីង ឃុំក្រាំង​ស្វាយ ស្រុកព្រះ​ស្តេច នាព្រឹកថ្ងៃទី​១២ ខែឧស​ភា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាស​នោះដែរ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា បានរំឭកពីអតីតកាលមួយនៅកម្ពុជា ក្រោយសម័​យខ្មែរក្រ​ហម ពោ​លគឺនៅ​ក្នុងអំឡុងពេ​លដែលឯកឧត្តម មានអាយុជាង ១០ឆ្នាំ បា​នចូ​លរួម​ជាមួយ​សម្ដេចក្រ​ឡាហោម ស ខេ​ង ជាឪពុក ក្នុង​ពិធីឆ្លងស្ពានឈើ​មួយ នៅខេត្តបាត់ដំបង ប្រវែង​ត្រឹមតែជា​ង១០ម៉ែត្រ ប៉ុន្តែមា​នព​លរដ្ឋ ចូ​លរួមធ្វើបុណ្យអ​បអរសាទ​ររាប់រយនាក់។

ត្រង់ចំណុច​នេះ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា បា​នមានប្រសាសន៍បន្តថា ប្រជាព​លរដ្ឋគួរ​យកចិត្ត​ទុក​ដាក់លើកិច្ចការ​ពារ ថែរក្សាសុខ​សន្តិភា​ព ដែលផ្តល់​អំណោយ​ផលដល់ការអភិវឌ្ឍជាតិ តាំ​ងពីក្រោ​យសម័យ​ខ្មែរក្រហមរ​ហូតម​កដល់បច្ចុប្បន្ន។ ​ជាក់ស្តែងនៅ​ក្រោយសម័​យខ្មែរក្រហម ហេដ្ឋារ​ចនាសម្ព័ន្ធ​របស់​ជាតិត្រូវ​បា​នបំផ្លាញ​ទាំងស្រុង​នោះ ប្រជាព​លរដ្ឋ ធ្វើដំណើរមានការលំបាក ដូចដែ​ល​ចាស់ទុំ បានឆ្លង​កាត់រួច និង​ពិត​ជាដឹងច្បា​ស់ថា ​សមិទ្ធផលដែ​ល​មនុស្ស​ជំនាន់នេះ អាច​មើល​ឃើញត្រឹមស្ពាន​ឈើ ឬស្ពានបេ​តុងឆ្លងអូរខ្លីៗ​នោះ ប៉ុន្តែ​សម្រាប់ស្ថា​នភាពកម្ពុជា ក្រោយ​សង្គ្រាម​នាអ​តីតកា​ល វាជា​សមិទ្ធផលក​ម្រមួយដែ​លគ្រប់​គ្នាច​ង់បាន ចង់​ឃើញ និង​រីករាយបំផុត។

បើធៀបមក​ដល់បច្ចុប្បន្ន ឯកឧត្តមអ​ភិសន្តិបណ្ឌិតឧប​នាយករដ្ឋមន្ត្រី បានរំលេចថា ផ្លូវដែល​បើកកា​រដ្ឋានស្ថាបនា នាឱកា​សនេះជាដើម គ្រាន់តែជាផ្នែកតូច​មួយក្នុងចំណោមស​មិទ្ធិផលជាច្រើននៃរាជ​រដ្ឋាភិបាល តាំងពីនីតិកាលសម្តេចតេ​ជោ ហ៊ុន សែន រហូតដល់បច្ចុប្បន្ន ក្រោមការ​ដឹកនាំរបស់​សម្ដេចធិបតី ហ៊ុន ម៉ា​ណែត ដែល​បាននិងកំពុងអ​ភិវឌ្ឍជូនប្រ​ជាពលរដ្ឋ ស្របតាមគោល​នយោបាយ ដែ​លចាត់ទុកផ្លូវជា​អាទិភាព ទាំងក្នុងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសា​ស្រ្តបញ្ចកោ​ណ។

ឯកឧត្ត​មអភិសន្តិបណ្ឌិត ស សុខា ក៏បានចូលរួម​អបអរសាទរជាមួយប្រជាពលរដ្ឋ និងបានថ្លែងអំ​ណ​រគុណ ក៏ដូចជារំឭក​ដល់ឯកឧត្ដម ឈន​ សារ៉ាណេ អនុរដ្ឋលេខាធិ​ការក្រសួងមហាផ្ទៃ ទទួល​បន្ទុក​លើការដឹកនាំស្ថាបនាផ្លូវនៅក្នុងមូលដ្ឋានស្រុកព្រះស្ដេច នាពេលនេះ សូមបង្កើន​ការដាក់​ពង្រឹងគុណភាពនៃកា​រស្ថាបនា ខ​ណៈប្រជាពលរដ្ឋ ក៏ត្រូវចូលរួមថែរក្សាផ្លូវនេះ​តាមរយៈការមិ​នចាក់ដីរំលោភ ​លើចិញ្ចើមផ្លូវថ្នល់​ដែលនាំឱ្យដក់ទឹក ការ​មិនដឹកទំនិញលើសទម្ងន់ និងការចូលរួម​ធ្វើសេចក្ដីរាយការណ៍មកអាជ្ញាធរ ក្នុងករណីមា​នសកម្មភាព​ណាមួយធ្វើឱ្យ​ប៉ះពាល់ដល់គុណ​ភាពផ្លូវ។

នាឱកាស​នោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអប់រំកូនចៅរបស់ខ្លួន កុំឱ្យក្លាយជាក្មេងទំនើង ដោយពុំអាចចាត់ទុកការងារករណីនេះថា ជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ និងកងកម្លាំងនគរបាលនោះឡើយ ពោលគឺមានពលរដ្ឋ ចូលរួមទន្ទឹមគ្នានឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទើបអាចកាត់បន្ថយ និងទប់ស្កាត់កុំឱ្យមានក្មេងទំនើងនៅតាមមូលដ្ឋានបាន។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកទឹកចិត្តដល់ក្រុមប្រជាការពារ ដែលជាអ្នកចូលរួមជួយកិច្ចការមូលដ្ឋានបានច្រើនជាមួយអាជ្ញាធរ ក៏ដូចជាកងកម្លាំង និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព ជួយគាំទ្រជ្រោមជ្រែងកូនចៅ ឱ្យទទួលបានការអប់រំឱ្យចប់ចុងចប់ដើម។

សូមបញ្ជាក់ថា នៅក្នុងស្រុកព្រះស្តេច មានផ្លូវសរុបចំនួន ១៤៨ខ្សែ ដែលក្នុងនោះរួមមាន៖ ផ្លូវកៅស៊ូ ប្រភេទ AC ចំនួន ២ ខ្សែ ប្រវែង ៤៦,៨៧៥ ម៉ែត្រ ផ្លូវកៅស៊ូ ប្រភេទ DBST ចំនួន ១២ ខ្សែ ប្រវែង ១១២,០៧១ម៉ែត្រ ផ្លូវបេតុង ចំនួន ៤ ខ្សែ ប្រវែង ៣,៤១២ ម៉ែត្រ និងផ្លូវដី ស ក្រាលខ្សាច់ភ្នំ ចំនួន ១៣០ ខ្សែ។ ចំពោះផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨,៣៤០ម៉ែត្រ ដែលបើកការដ្ឋានស្ថាបនានាព្រឹកនេះ ជាប្រភេទផ្លូវដី មានទីតាំងបំបែកចេញពីផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ៨៣+៣០០ ខាងស្តាំដៃស្ថិតនៅក្នុងឃុំក្រាំងស្វាយ កាត់ឃុំសេនារាជឧត្តម ដល់ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ទៅទល់នឹងផ្លូវលេខ ៣១២A ភ្ជាប់ទៅច្រកអន្តរជាតិបន្ទាយចក្រី ព្រំប្រទល់ប្រទេសកម្ពុជាវៀតណាម៕

Leave a Reply

Your email address will not be published. Required fields are marked *