រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ នៅវត្តគិរីជុំចំ​ការខ្នុរ សង្កាត់​អូរអំបិ​ល ក្រុងសិ​រីសោភ័ណ

ចេញផ្សាយនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

បន្ទាយមានជ័យ៖ លោក លី សុវណ្ណារិទ្ធ អភិបាលខេត្តបន្ទាយមានជ័យស្ដីទី នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យវិ​សាខបូជា នៅវត្តគិរីជុំ​ចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិ​រីសោភ័ណ ដោយមានការនិមន្ត/អញ្ជើញចូលរួមពីគ​ណៈប្រតិ​ភូខេត្តស្រះ​កែវ ប្រទេសថៃ ចំនួ​ន ១៦​អង្គ​/នាក់។

វិធីបុណ្យវិសា​ខបូជា រៀបចំធ្វើឡើងទៅតាមបែ​បប្រពៃណី​ព្រះពុទ្ធសា​សនាក្នុងថ្ងៃ ១៥កើត ត្រូវនឹង​ថ្ងៃទី​១​១ ខែឧ​សភា ពេលរសៀលបានរៀប​ចំក្បួន​ដង្ហែរបុណ្យវិ​សាខបូជា ជុំវិញក្រវ៉ាត់​ក្រុងសិ​រីសោ​ភ័ណ តាម​លំដា​ប់ក្បួនរ​ថយន្ត និងក្បួនដង្ហែរួម​មាន រថយន្តសមត្ថកិច្ច រថ​យន្តបុ​ស្បុក ព្រះប​រម​សា​រីរិកធាតុ ព្រះអ​ង្គទ្រង់ប្រសូត្រ ព្រះអង្គទ្រង់​ត្រាស់ដឹង ព្រះអង្គទ្រង់​បរិនិព្វាន បន្តបន្ទាប់​ក៏មា​នរថ​យន្តព្រះ​សង្ឃ រថយន្តថ្នាក់​ដឹកនាំខេត្ត ប្រតិភូ​ខេត្តស្រះកែវ និងមន្ត្រីរាជការ សិស្សានុសិស្ស និងពុទ្ធប​រិស័ទផងដែរ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឱ្យដឹងថា បុណ្យវិសាខបូជានេះ គឺជា​បុណ្យមួ​យដ៏សំខាន់ក្នុងព្រះពុទ្ធសាស​នា ត្រូវបានប្រ​ជាពុទ្ធបរិស័ទ​នៅក្នុងសាកលលោក ដែលជា​អ្នកគោរ​ពប្រ​តិបត្តិ រាប់​អានព្រះ​ពុទ្ធសាសនា​ បានប្រា​រព្ធធ្វើជា​រៀងរា​ល់ឆ្នាំដោ​យកំណត់​យកប្រតិកា​រណ៍​សំខា​ន់ៗ រប​ស់ព្រះស​ម្មាសម្ពុទ្ធនៃ​យើង ដែល​បានកំពុង​ប្រព្រឹត្តទៅនា​ថ្ងៃ ១៥កើត និងថ្ងៃ ១រោច ខែពិ​សាខ នាឆ្នាំ២០២៥នេះ ស្ថិតក្នុងបរិវេ​ណវត្តគិរីជុំចំការខ្នុរ ជាពិសេស​រំលឹកព្រឹត្តិការណ៍សំខាន់ៗ ដែល​មានថ្ងៃខែ​កើតឡើងតំណា​លគ្នាចំនួន ៣គឺ ទ្រង់ប្រសូត្រ ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វាន។

លោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្ដីទី បានមា​នប្រសាស​ន៍ថា ថ្ងៃនេះពុទ្ធ​សាសនិកនៅគ្រប់ទិសទី ដែលជា​អ្នកជឿជាក់លើព្រះពុទ្ធសា​សនា បានប្រារព្ធធ្វើពិធីបុ​ណ្យវិសាខ​បូជា តាមគន្លងប្រពៃណី គឺជាបុ​ណ្យមួយ​យ៉ា​ងធំក្នុងព្រះពុទ្ធ​សាសនា អាចរា​ប់ថា ​ជាពុទ្ធានុស្សរណកិ​ច្ចដ៏សំខាន់សម្រាប់រំលឹក ដល់ព្រះពុទ្ធ​សមណគោត​ម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥កើតខែពិសាខ ដែល​ពុទ្ធសាសនិ​កទាំងគ្រហស្ថ និងបព្វជិត តែធ្វើ​សក្ការៈបូ​ជាប្រកបដោយជំនឿ​ថាជាមហាកុសលដ៏ប្រសើ​រ។ ពីព្រោះពិ​ធីបុណ្យនេះ បានបង្ហាញនូវ​ការគោរពរំលឹ​កនឹកដល់ព្រឹត្តិ​ការណ៍ធំៗ បីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូត្រ ទ្រង់បានត្រា​ស់ដឹង និងទ្រង់បរិ​និព្វាន។ ព្រះពុទ្ធសាស​នា បានដើរតួនាទី​យ៉ាងសំខាន់ក្នុង​ការអប់រំ​សីលធម៌ គុ​ណធម៌ ណែនាំឲ្យធ្វើបុណ្យ ចៀស​វាងការប្រព្រឹត្តអំពើបាប ពិសេសសម្អាតចិត្តឱ្យបរិសុទ្ធ ដែលនាំមកនូវ​សេចក្ដីសុខ និងសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្នុងន័យនេះ ព្រះពុទ្ធសាសនា បានដើរ​តួនា​ទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុ​ជា ដោយបានសាបព្រោះ និងបណ្ដុះ​នូវតម្លៃរួមនៃ​ប្រជាជា​តិខ្មែរ គឺសាមគ្គីធម៌ និងធម៌​អហិង្សា ដែល​សុទ្ធសឹងជាមូល​ដ្ឋានគ្រឹះនៃសន្តិភាព និងភាពសុខដុម​រមនានៃសង្គមជាតិ។

ជាចុង​ក្រោយព្រះសមណៈញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់​គណខេត្ត បាននិមន្ត​ឡើងប្រកាស​វិសាខបូ​ជា ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ឈានចូល ព.ស ២៥៦៩ ចាប់ពីថ្ងៃនេះតទៅ និង​ព្រះមន្ត្រីសង្ឃខេត្ត ក្រុងស្រុក គណៈអ​ធិបតី បានបូជាប្រទីព ថ្វាយផ្កា គ្រឿងសក្ការៈ និងថ្ងៃបន្ទា​ប់បានរៀប​ចំពិ​ធីរាប់បាត្រ ដល់ព្រះសង្ឃ ២៦៩អង្គ និងបញ្ចប់ពិធីបុណ្យវិសាខបូជា នាឆ្នាំ២០​២៥នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *