រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីបុណ្យវិ​សាខបូជា​នៅបរិវេណ​វត្តកោងកាង

ចេញផ្សាយនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

ប៉ៃលិន៖ រាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធពិធីបុណ្យវិសាខបូជា យ៉ាងអធិ​កអធម នៅនៅបរិវេណវត្តរតនៈសោភ័ណ្ឌ ហៅវត្តកោ​ងកាង ស្ថិតនៅក្នុងភូមិវត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ​ដោយមា​នការនិមន្ត និងអញ្ជើញចូលរួមពីព្រះ​សន្តិមហារតមុនី សាន់ លី ព្រះមេគណខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិ​បាលខេត្តប៉ៃលិន​ ព្រមទាំងថ្នាក់ដឹកនាំ​ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងពុទ្ធបរិ​ស័ទយ៉ាងច្រើនកុះករ ។

បុណ្យវិសាខបូជា​ត្រូវបានរដ្ឋបា​លខេត្តប៉ៃលិន រៀបចំធ្វើជារៀងរាល់ឆ្នាំ ព្រោះបុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ហើយពិធី​បុណ្យនេះ​ គឺបានបង្ហាញនូវកា​រគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកា​លរបស់ព្រះស​ម្មាសម្ពុទ្ធសមណគោត្តម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិ​និព្វានផងដែរ ដោយ​ព្រឹត្តិការណ៍​ទាំងបីនេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមា​នព្រះច័ន្ទពេញ​វង់ ក្នុងខែពិសា​ខដូចគ្នាខុ​សតែឆ្នាំតែប៉ុណ្ណោះ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើក​ឡើងថា៖ សម្រាប់ព្រះរាជា​ណាចក្រកម្ពុជាយើង ក្រោយ​ពីទទួលបាននូវសុខសន្តិភាព ជាពិសេ​សក្នុងរយៈពេលជាងពីទសវត្សរ៍ចុងក្រោយនេះ ប្រទេស​ជាតិមាន​ការរីកចម្រើ​នលូតលាស់យ៉ា​ងឆាប់រហ័សលើគ្រ​ប់វិស័យ ក្នុងនោះយើងកត់សម្គាល់ឃើញថា វិស័យព្រះពុទ្ធសាសនា ក៏ត្រូវបាន​រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍទាំងផ្នែកសម្ភាររូបវ័ន្ត ទាំងផ្នែកស្មារតី ក៏ដូចជាធន​ធានព្រះសង្ឃផងដែរ។

លោកជំទាវ​បណ្ឌិតអភិបាលខេត្ត បានមានប្រសសាសន៍បន្តថា៖ ពិធីសាសនានា​នារបស់ព្រះពុទ្ធ​សាសនា ត្រូវបានប្រារព្ធឡើងជាហូរហែទៅតាមជំនឿរបស់ពុទ្ធបរិស័ទ ហើយភាគច្រើនតែ​ងតែ​មានការចូលរួមពី​សំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅតាមតំបន់រៀងខ្លួន ជាក់ស្តែងដូចជាពេ​លនេះគ្រប់ស្ថាប័នទាំ​ងអស់នៅក្នុងខេត្ត បានមកជួបជុំគ្នាប្រាថ្នាឧទ្ទិសនូវពិធីនេះ ឱ្យក្លាយជាពិធី​វប្បធម៌ព្រះពុទ្ធ​សាសនា ក៏ដូចជាផ្តល់ឱកាសឱ្យព្រះសង្ឃ អាចារ្យ គណៈកម្មការ សិស្ស និស្សិតនិង​ប្រជាពុទ្ធបរិស័ទទូទៅបានធ្វើកិច្ចរួមគ្នាក្នុងមួយឆ្នាំមានម្តង ដើម្បីសម្តែងនូវសាមគ្គីភាព រវាងពុទ្ធបរិស័ទ​ក្នុងក្របខណ្ឌទូទាំងខេត្តប៉ៃលិន៕

Leave a Reply

Your email address will not be published. Required fields are marked *