ព័ត៌មានជាតិ

ពិធីបិទយុទ្ធនា​ការ ឃោសនារកសម្លេងឆ្នោត ឃុំសង្កាត់អាំណត្តិទី៥ ឆ្នាំ២០២២

(បន្ទាយមានជ័យ)អស់រយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែ​មិថុ​នា ឆ្នាំ២០២២ គណ​បក្សនយោបាយទាំង១១ ក្នុងខេត្តបន្ទាយ​មានជ័យ បានធ្វើសក​ម្មភាព​ឃោសនា​រកសំឡេងឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានគណៈ​កម្មាធិ​ការជាតិ រៀបចំកា​របោះឆ្នោត បានធ្វើការកំណត់ឲ្យបិ​ទបញ្ចប់ នៃការឃោសនា រកសំ​ឡេងឆ្នោត នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។និយាយជារួម និងនិយាយ​ដោយ​ឡែកសម្រាប់​គណបក្សប្រជា​ជនកម្ពុជា នៅទូទាំងខេត្តបន្ទាយមានជ័យ មាន៦៧ ឃុំ សង្កាត់ ត្រូវបានធ្វើ​ពិធីដង្ហែ​មុន​យុទ្ធនាកា​របោះឆ្នោ​តជ្រើស​រើសក្រុម​ប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដោយឡែ​កក្នុង​ក្រុង​សិរីសោភ័ណ សង្កេតឃើញ​សមា​ជិកសមា​ជិ​កាគណបក្សប្រជាជនកម្ពុជា បានដង្ហែ​ក្បួនបិទ​យុទ្ធនាការ មា​នការចូលរួមយ៉ាង​ច្រើនកុះករ តាមក្បួន​រថយន្ត ម៉ូតូធ្វើដំណើ​រតាមគ្រប់​ច្រកល្ហក​ជុំវិញក្រុង​សិរីសោភ័ណ និងមានឧបករណ៍​បំពងសំ​ឡេង​ស្រែកឃោសនា ស្ដីពីគោលកា​រណ៍សំខាន់​ៗរប​ស់គណបក្សប្រជាជនកម្ពុជា។

 

លោក អាង ណារិទ្ធ ក្រុមកា​រងារថ្នាក់ខេត្តចុះជួយ​សង្កាត់ព្រះពន្លា និងឯកឧត្ដម ​អ៊ី ឡុង សមាជិក​សភាមណ្ឌលខេ​ត្តបន្ទាយមានជ័យបានថ្លែងសារ របស់​គណបក្សប្រជាជ​នកម្ពុជាដែ​លមានខ្លឹម​សារប​ញ្ជាក់ថា គណបក្សប្រ​ជាជនកម្ពុជា គឺជាគណបក្សរួម​សុខរួមទុក្ខ​ជាមួយប្រ​ជាជនគណបក្សប្រ​ជាជនកម្ពុជា គឺជា​គណបក្សដែល​កំពុងរកសន្តិភាព​ជូនជា​តិ គណបក្សប្រជា​ជ​នកម្ពុជា ​គឺ​ជាគណ​បក្សស្រ​ឡាញ់ប្រទេ​សជាតិ យកចិត្តទុ​កដាក់​បញ្ហាសុខ​ភាពរបស់ប្រ​ជាជន​ជាក់ស្ដែងកន្លង​ទៅថ្មីៗ​នេះ ក្នុងស្ថានភាពដែល​កម្ពុជា​កំពុងតែទទួលរង​នូវផ​លប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ពីការរីករា​លដាលនៃ​ជំងឺកូវីដ១៩ ក្នុងរយៈកា​លជា​ង​ពីរឆ្នាំកន្លងមកនេះ សម្ដេចតេ​ជោ ហ៊ុន សែ​ន ប្រ​ធានគណ​បក្សប្រ​ជាជ​នកម្ពុជា សម្តេច​បានខិតខំពុះពារគ្រប់ឧបស​គ្គ រិះរកគ្រប់ម​ធ្យោបាយដើម្បីជួយប្រជាពលរដ្ឋ នៃ​ការរី​ករា​លដាលនៃជំងឺកូវីដ១៩ និងបាន​ដើរតួនាទីដ៏សំ​ខាន់ក្នុងការ​រួមចំណែក​ទ្រទ្រង់ស្ថិរ​ភាព​សេដ្ឋកិច្ចមិ​នឲ្យធ្លាក់ចុះខ្លាំង​ដែល​យើងអាចរក្សាបាននូវភាពជាម្ចាស់ទាំងស្រុង។

 

លោកបានគូសប​ញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០០២មក រាជរដ្ឋាភិ​បាលកម្ពុជាបានធ្វើ​កំណែទ​ម្រង់​កា​រគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ឃុំ សង្កាត់តាមបែបវិមជ្ឈការ ឲ្យចាប់តាំងពីពេលនោះ​មកក​ម្ពុជាបា​នរៀបចំការបោះឆ្នោត ជាសកលដើម្បីជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងទៀង​ទាត់រាល់​៥ឆ្នាំម្តង បានចំនួន៤លើ​ក រួចមកហើយ ហើយបច្ចុប្បន្ននេះ កំពុងរៀបចំការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅ​ថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដើ​ម្បីដឹកនាំគ្រប់គ្រងឃុំសង្កាត់ បានមកដោយការបោះ​ឆ្នោតជា​ទូទៅជាស​កលដោ​យសេរី​ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើ​រភាពដោយ​ចំពោះ ដោយសម្ងាត់ សមទៅតា​មនីតិវិធីដូ​ចមានចែ​ងក្នុងច្បាប់ស្ដីពីកា​របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ ហើយជាហេតុផល​ដែលយើង​ត្រូវរៀបចំការ​បោះឆ្នោតជ្រើសរើ​សក្រុមប្រឹក្សាឃុំ សង្កាត់រៀងរាល់៥ឆ្នាំម្ដង៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!