ព័ត៌មានជាតិ

នគរបាល​ប​ង្រ្កាបមុខ​សញ្ញា​លួច​សាំ​ង០១​កាដុង​ និង​ស្រូវ​ចំនួន​០​៤​បាវ នៅស្រុក​ត្រាំកក់

ខេត្តតាកែវ៖ដោយអនុវត្តតាមបទបញ្ជា​យ៉ាងម៉ឺងម៉ា​ត់ពី​សំណាក់ លោកឧត្តមសេ​នីយ៍ទោ ឈាង ផាន់​ណារ៉ា ស្នងការនគរបាល​ខេត្តតាកែវ និងមានការសម្រ​បសម្រួលនីតិវិធីពី ឯ​កឧត្តម ឯក ឆេងហួត ព្រះរា​ជអាជ្ញា អមសាលាដំ​បូងខេត្តតាកែវ។ កាលពីថ្ងៃទី១​២ ខែធ្នូ ឆ្នាំ ២០២៣ វេលា​ម៉ោង១៥និ​ង៥០នាទី នៅ​ចំណុចក្នុងភូ​មិត្រពាំងថ្នល់និ​ងភូមិត្រពាំង​ទន្លាប់ ឃុំស្រែរ​នោង ស្រុកត្រាំកក់ ខេត្តតា​កែវ មានករ​ណីអំពើលួច​(សាំង០១កាដុ​ង និងស្រូវ០៤បាវ) មួយបា​នកើត​ឡើងបង្ក​ដោយជនស​ង្ស័យឈ្មោះមឿន កៀន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរលក់ដូ​ង មានទីលំនៅរស់នៅភូមិតាឌូ សង្កាត់រកា​ក្រៅ ក្រុងដូនកែវ ខេត្តតា​កែវ បានធ្វើស​កម្មភាពលួ​ចយកសាំ​ងចំនួន០១កាដុង នៅភូមិ​ត្រពាំង​ទន្លាប់ ឃុំស្រែ​រនោង ស្រុកត្រាំកក់​ ក្រោយលួច​សាំងបានហើយក៏ជិះរឺម៉ុក មកដល់​ចំណុ​ចភូមិត្រ​ពាំងថ្នល់ ឃុំស្រែរនោ​ង រួចជនសង្ស័យបាន​ធ្វើសក​ម្មភាពលួច​យកស្រូវចំនួន៤បាវ បន្ទាប់ពី​លើកស្រូវ​ដាក់លើ​រឺម៉ុក​ជិះចេញ ត្រូវបាន​ប្រជាពល​រដ្ឋនិង​ម្ចាស់ឃើញទាន់​ហើយដេញតាមពីក្រោយ រហូត​មកដល់​ចំណុចភូ​មិតាឌូ សង្កាត់រ​កាក្រៅ ក្រុងដូន​កែវ ដោយ​ជនសង្ស័យ​មានកាំបិត​កាង៉ុក​០​១ដើម រត់​ដេញកាប់​ប្រជាពលរដ្ឋ​ដែលដេ​ញតាម​នោះ បន្ទាប់ម​កជនសង្ស័យបា​នរត់​គេចខ្លួនបា​ត់។

ក្រោយទទួលបាន​ព័ត៏មានខាង​លើលោ​កវរសេនីយ៍​ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាន​នគរបា​លក្រុងដូនកែវ បានដឹ​កនាំបញ្ជា​កម្លាំងជំនាញ នៃអធិការដ្ឋាន សហការជាមួយ​កម្លាំងប៉ុស្តិ៍​នគរបាលរដ្ឋ​បាលរកាក្រៅ ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា។ លុះដ​ល់ថ្ងៃទី១៣ ខែឆ្នាំដដែល វេលា​ម៉ោង១២និង ៤០នាទីនៅចំ​ណុចដីទុកចោ​លក្នុងព្រៃ ដែលស្ថិត​នៅភូមិតាឌូ សង្កា​ត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ទើបកម្លាំងស​មត្ថកិច្ច នៃអធិការដ្ឋាន បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង(កាំបិតកាង៉ុក ០១ដើម) យកមកកា​ន់អធិ​ការដ្ឋាននគ​របាលក្រុងដូនកែវ ដើម្បីសាកសួរ និងបានប្រគល់ជនសង្ស័យនិងវត្ថុតាង ឲ្យទៅស​មត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដែលជាម្ចាស់ករណី ដើម្បីបន្តកសា​ងសំណុំរឿងតាម​ច្បាប់៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button