ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយ​ នៃ​អនុសំវ​ច្ចរ​មហាស​ន្និបាត​មន្ត្រីសង្ឃ​ ខេត្តប​ន្ទាយមានជ័យ លើក​ទី២៩ ​រយៈ​ពេល​បី​ថ្ងៃ

ខេត្តបន្ទាយមា​នជ័យ៖នាព្រឹកថ្ងៃទី១៨ ​ខែមីនា ឆ្នាំ២០២២​ នៅវត្តប្រា​សាទស្រះ​កណ្ដាល​ខ្ចាស់ ស្ថិត​នៅឃុំបុះស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានរៀបចំធ្វើ​ពិធី​អបអរសាទ​រ ពិធី​ផ្សព្វ​ផ្សាយ​នៃអនុសំ​វច្ចរ​មហាសន្និបា​តមន្ត្រីស​ង្ឃ​ខេត្តបន្ទាយមានជ័យ​លើកទី២៩ ដែលនឹងប្រព្រឹត្ត​ទៅរយៈ​ពេ​ល​បីថ្ងៃ​ចាប់ពីថ្ងៃ១៨,១៩,២០ ខែមីនា​ ឆ្នាំ២០២២​ក្រោមអធិ​បតីភាពព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តម​ទីប្រឹក្សាគណៈ​សង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរា​ជបូណ៌ លោ​កជំទាវអគ្គមហា​ឧបាសិកា ពុទ្ធិ​សាស្រ្តនូប​បឋម ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយ​សសមាគមនារី ដើម្បីសន្តិភាព​ខេត្តបន្ទាយមានជ័យ។

 

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ​និងសាសនា​ខេត្ត​បានបញ្ជាក់ថា ការប្រារព្ធពិធី​នេះ គឺជា​ជំនួប​ប្រជុំ​ប្រចាំឆ្នាំរបស់​ព្រះសង្ឃព្រះមន្ត្រីសង្ឃ ព្រះរា​ជាគណៈគ្រប់​ឋានានុក្រម ពោលគឺសង្ឃកិច្ចមួយ​ឆ្នាំម្ដង ដែលធ្វើឡើង​ដើម្បីពង្រឹង​វិស័យស្នូល​របស់ព្រះពុទ្ធសាសនា និងកំណ​ត់ធ្វើដំ​ណោះ​ស្រា​យនូវ​រាល់ប​ញ្ហា​គន្លឹះៗ ណា​រាំ​ងតា​មប​ណ្ដា​វត្តអា​រាមនីមួយ​ៗជាដើម។

 

លោកបានបន្តថា អនុសំវច្ចរសន្និ​បា​តមន្ត្រីស​ង្ឃទូទាំងខេត្តលើក​ទី២៩ នេះនឹងពិ​និត្យពិចា​រណាពិភា​ក្សា​រិះរ​កយុទ្ធវិធី​ថ្មីៗ ដើម្បីធ្វើ​ឲ្យព្រះពុទ្ធ​សា​​សនា​កាន់តែមាន​ការរីក​ចម្រើនឡើ​ងបន្ថែមទៀត​ដូចជា​ក្នុង​ការផ្សព្វផ្សាយ​គោលការណ៍​គ្រឹះព្រះធម៌ព្រះពុទ្ធ​សាសនា សីលសមា​ធិនិងបញ្ញា ទានសី​ល​ភាវនា​អប់រំ​មហាជន​ឲ្យយ​ល់ដឹង​និង​ជនជ្រា​បពីអ្វីដែល​ល្អនិ​ងអ្វីដែ​លអាក្រក់ វៀរចា​កនូវអំពើ​បាយ​មុខ​ផ្សេង​ៗស្គាល់​គុណ​ និងទោ​ស។

 

លោក អោម ចន្ថា អភិបាលរង​ខេត្តបន្ទាយមានជ័យ បានលើកឡើងផងដែរថា ការពង្រឹង​គុណ​ភាព​លើ​អភិបាលកិច្ចគ្រប់លំ​ដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ គ្រប់ព្រះអង្គ តម្រូវផ្សារភ្ជាប់ជា​មួយប​ច្ចេកវិទ្យា​ទំនើប ដើម្បីកិច្ចការព្រះពុទ្ធ មាន​សណ្ដាប់ធ្នាប់ល្អធានា បាននូវ​សាមគ្គីភា​ពប្រកាន់​យក​នូវព្រះពុទ្ធឱ​វាទធ្វើជា​ប្រទីប​បំភ្លឺផ្លូវ សម្រាប់អប់រំចរិ​យាធម៌ជម្រះចោល​នូវគំនុំគុំកួន ច្រណែននិន្ទាឈ្នានី​សប្រក​បដោយអហិង្សា។ម្យ៉ាងវិញទៀតដើម្បីពង្រឹង​នូវរចនាសម្ព័ន្ធដឹ​កនាំ​សង្ឃការងារគ្រប់គ្រងវត្ត ការងា​រពុទ្ធិកសិ​ក្សាការងារ​ផ្សព្វផ្សាយ​ព្រះធម៌មា​នវិន័យ​ក៏ដូចជា​ការចូលរួមចំណែ​កអនុវត្តកម្មវិធី​គោលន​យោបាយ​យុទ្ធសាស្ត្រចតុកោណ​របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ​សមធម៌ និងប្រសិទ្ធភា​ពនៅកម្ពុជា ដែលមានសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា ដឹកនាំ​បាន​បង្កលក្ខណៈ​ងាយស្រួលគ្រប់​បែបយ៉ាង​ធ្វើឲ្យវិស័យ​ព្រះពុទ្ធសាសនា មានជំនឿ​ជឿជាក់​ពីប្រជាពលរដ្ឋគ្រប់ទិសទី៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!