ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា រួមទាំងក្រុមកា​រងារ អញ្ជើញចូលរួម​ពិធីក្រុងពាលី នៅវត្ត​ឧត្តម​ត្រៃ​សិក្ខា​រាម(ហៅ​កំប្រង់)

ខេត្តបាត់ដំបង៖នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ដួង រាតា រដ្ឋលេ​ខាធិកា​រទីស្តីកា​រគណ​រដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ​នាយករដ្ឋមន្ត្រី លោកឧកញ៉ា សោម រ៉ាឌី លោក​ឧកញ៉ា អ៊ុត ធី លោក យុទ្ធដារា ឆានី លោក សោម សុធា ម្ចាស់គម្រោងភូមិមរតៈ ក្រុមការងា​រស្ម័ត្រ​ចិត្តរ​បស់ឯកឧត្តម រួមទាំងសប្បុរសជន បានចូលរួមក្រុងពាលី នៅវត្តឧត្តមសិក្ខារាម(ហៅវត្តកំប្រង់) សន្ថិតនៅ​ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្រោ​យពីធ្វើពិធីក្រុងពាលីរួច ឯកឧត្តម ក៏បាន​ប្រគេនបចៃជូនព្រះសង្ឃ និង ចែជូនគណៈកម្មការ លោក​តាអាចារ្យ យាយជី មេភូមិ ប្រជាការពារភូមិ ពុទ្ធបរិស័ទ និង ក្មេងតូចៗផងដែល។ឆ្លៀត​ក្នុងឱ​កាសនោះ ឯកឧត្តម ក៏បានធ្វើដំណើពិ​និត្យ​មើលសមិទ្ធផល​នា​នានៅវត្តផងដែល។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី០៩ ស្អែកនេះឯកឧត្តម នឹងអញ្ជើញជាអធិបតី​ក្នុងពិធីសម្ពោធ ផ្លូវចូល​វត្តមួយខ្សែ និងចែកអំណោយស្បៀងសប្បុរស ប្រគេនព្រះសង្ឃ ចែកជូនកងទ័ព និងប្រជាពល​រដ្ឋជិត៥០០គ្រួសារផង​ដែលដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button