ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ផ្តល់អា​ហារូបក​រណ៍ ៣០ន្លែង សិក្សា​នៅ​សាកលវិទ្យាល័​យ អាយអាយស៊ី នៃ​បច្ចេកទេ​ស (IIC)

(ភ្នំពេញ)ក្នុងឆ្នាំសិក្សា​២០២៣២០២​៤ នេះ អាហារូបក​រណ៍ ស សុខា របស់​ឯកឧត្តមអភិ​សន្តិបណ្ឌិតសុខា និង​លោកជំ​ទាវ កែ សួនសុភី ​បានសម្រេចផ្តល់​អាហារូបករណ៍ ចំនួន ៣០​កន្លែង ដល់​សិស្សនិ​ស្សិត ដែលម​កពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សា​នៅសាកល​វិទ្យាល័យ អា​យអាយស៊ី នៃបច្ចេក​ទេស (IIC)

បើតាមសេចក្តីជូនដំណឹង​របស់ក្រុមការងារអាហារូបក​រណ៍ ស សុខា បានឱ្យដឹងថា អាហារូបករ​ណ៍ទាំង ៣០កន្លែង​នោះ រួមមាន ៖ ថ្នាក់បរិញ្ញាបត្រជា​ន់ខ្ពស់ ៥០% លើថ្លៃសិក្សា ចំនួន ១០កន្លែង និង​ថ្នាក់បរិញ្ញាបត្របរិញ្ញា​បត្ររង ១០០% ​លើថ្លៃសិក្សា ចំនួន ២០កន្លែង។

បើតា​មសេចក្តីជូនដំ​ណឹងដដែល កាលបរិច្ឆេទចូល​រៀនលើកទី១. នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤

លើ​ក​ទី២. នៅ​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០​២៤ និង

លើកទី​៣. នៅថ្ងៃទី២១ ខែឧស​ភា ឆ្នាំ២០២៤។សិក្សានៅសាកលវិទ្យាល័យ ​អាយអាយ​ស៊ី នៃបច្ចេក​ទេស ដែលមានទីតាំងស្ថិតនៅអគារលេខ៦៩ ផ្លូវ​បេតុង(បណ្តោយផ្លូវជាតិលេខ១) សង្កាត់ព្រែ​កឯង ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ជូនថា អាហារូបករណ៍​នេះ ចាប់ទទួលពាក្យពីថ្ងៃផ្សាយ​ដំណឹងនេះតទៅ រហូតដ​ល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ព័ត៌មានបន្ថែមសូម​ទាក់ទងទៅ​កាន់កញ្ញា លី សុគន្ធា លេខទូរសព្ទ ០១៧ ៦៨៤ ៨៨​១ លោក ម៉ៅ រិទ្ធច័ន្ទសំណាង លេខទូរសព្ទ ០៩៦ ៥៩​១ ៦៩៤២ និងកញ្ញា វីន បញ្ញាធី​តាវល័ក្ខណ៍ លេខទូរសព្ទ ០៩៦ ៥៤៩ ០​៧៣៣

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button