ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តំ​ណាងនាំយក ថវិកា អង្ករ មុី ទឹកសុទ្ធ ទឹកក្រូច ទៅ​ប្រគ​ល់ជូនអតីតគ្រូបង្ហាត់កី​ឡាប្រដាល់​សេរីម្នាក់ កំពុងធ្លាក់ខ្លួន​ឈឺ និងមានជីវភាពខ្វះខាត នៅ​ក្រុង​សិរីសោភ័ណ

បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចាត់តំណាងឱ្យលោក វរសេនីយ៍ទោ សោម សារុន នាយ​ការិ​យាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងមានការអញ្ជើញចូលរួមពីលោកក្រុមប្រឹក្សាឃុំ លោក​មេភូមិ បាននាំយកអំណោយរបស់លោក រួមមាន ថវិកា ៣០០,០០០រៀល (សាមសិប​មុឺនរៀ​ល​)អង្ករ ចំនួន២០០គីឡូក្រាម ទឹកសុទ្ធវីតាល់ ចំនួន ៥កេស មុី ចំនួន ៣កេសតូច ទឹកក្រូចចំ​នួន​៣​កេស ទៅប្រគល់​ជូនដល់ ក្រុមគ្រួសារលោកគ្រូឈ្មោះ ចាន់ ពៅ អាយុ៧៦ឆ្នាំ ជាអតីតគ្រូបង្ហាត់កីឡា​ប្រដាល់​សេរី ដែលមានជីវភាពខ្វះខាត និងកំពុងមា​នជម្ងឺប្រចាំកាយ នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ឆ្លៀតក្នុងឱ​កាសនោះ លោកវរសេនីយ៍ទោ សោម សារុន ក៏បានពាំនាំសួរសុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍ទោ ស្នងការ ដែលជានិច្ចកាលលោកតែងតែគិតគូរ ពីសុខទុក្ខដ​ល់ក្រុមគ្រួសារ​លោកគ្រូ ចាន់ ពៅ ត្រូវប្រកាន់យកនូវអនាម័យល្អ ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ហើយយក​ចិត្តទុក​ដាក់មើលថែសុខភាពឲ្យបានល្អ និង ទៅព្យាបាលឲ្យបានទៀងទាត់ អំណោយ​ទាំងនេះទោះ​ថ្វីត្បិត​តែមិន​ច្រើនតែ​ក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយៈពេលខ្លី ដល់ក្រុមគ្រួសា​រលោកគ្រូបានមួយរយ:ផងដែរ។

លោកគ្រូ ចាន់ ពៅ ព្រមទាំងក្រុមគ្រួសារ ក៏បានបង្ហាញនូវស្នាមញញឹម សម្តែងនូវការរំភើប និងបាន​គោរពថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល​ខេត្តបន្ទាយមាន​ជ័យ ដែលតែងតែយកចិត្តទុកដា​ក់គិតគូរពីសុខទុក្ខរបស់​ក្រុមគ្រួសារលោក​គ្រប់ពេលវេលា សូមគោ​រពជូនពរ លោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការីទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button