ព័ត៌មានជាតិ
អបអរសាទរ អនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន ទទួលបានជ័យលាភីលេខ១ ពីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ
![](https://www.kmctvonline.com/wp-content/uploads/2024/02/photo_2024-02-22_17-34-29-copy-780x470.jpg)
សម្រាប់វិស័យអប់រំមានសាលាចំនួន៣ រួមមាន អនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន សាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង និងសាលាបឋមសិក្សាសម្ដេច ជា ស៊ីម ខេត្តបាត់ដំបង។ ដោយឡែកសម្រាប់វិស័យសុខាភិបាលបានទៅលើមណ្ឌលសុខភាពសំរោង ខេត្តពោធិ៍សាត់។
ហើយការប្រគល់នេះនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤៕