ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ជិៈម៉ូតូឌុបគ្នា០២នាក់បងប្អូនឆ្លងផ្លូវ ត្រូវបានរថយ​ន្តហ្វូតសេរីឆ្នាំ២០២៣ បុកពេញទំហឹង​ បណ្តាល​ស្លាប់ម្នាក់ និងរបួ​សធ្ងន់​ម្នាក់នៅស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ពិតជាគួ​ឲ្យរន្ធត់ណា​ស់ ២​នាក់បងប្អូ​នជិៈ​ម៉ូតូឌុប​គ្នាឆ្លងផ្លូវ ត្រូវបា​នរ​ថយន្តហ្វូត​សេរីឆ្នាំ២០​២៣ បុកពេញទំ​ហឹងបណ្តាល​ស្លាប់ម្នាក់នៅនឹងកន្លែង និងរបួស​ធ្ងន់ម្នាក់​ដឹកយកទៅ​ស​ង្គ្រោះ​នៅឯមន្ទីពេទ្យភ្លាមៗ។ហេតុការគ្រោះថ្នាក់ចរាចរណ៍​នេះបានកើតឡើងនៅល្ងាចថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២​០២៣ នៅតាមបណ្តោយផ្លូវជា​តិលេខ៥ ស្ថិតនៅក្នុងភូមិ/ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទា​យមានជ័យ។

ជនរងគ្រោះដែលស្លាប់មា​នឈ្មោះ ចិត្ត ភេទប្រុស អាយុ៣០ឆ្នាំ (ត្រូវ​ជាប​ងប្រុស)​ជនរង​គ្រោះ​ដែល​របួស​ធ្ងន់ឈ្មោះ រុណ​ ភេទប្រុស អាយុ១៨ឆ្នាំ(ត្រូវ​ជាប្អូន​ប្រុស​ពៅ)ដែល​រស់​នៅភូមិពង្រ ឃុំប​ន្ទាយនាង​ ស្រុកមង្គលបូរី។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាន​ឲ្យដឹងថា៖នៅពេល​ជួបគ្រោះថ្នាក់​ចរាចរណ៍​ជនរង​គ្រោះ​ទាំង២នាក់​បងប្អូន​បានជិៈម៉ូតូ​ម៉ាក់ហុងដា​ឌ្រីម ឆ្លងបំ​បែក​ពីខាង​កើតមក​លិច ហើយមាន​រថយន្ត​ម៉ាក់ហ្វូតសេ​រីឆ្នាំ២០២៣ ពាក់ផ្លាក់លេខ​ភ្នំពេញ2BU.5682​បានបើក​បរតាម​ផ្លូវជាតិ​លេខ៥ ក្នុងទិសដៅ​ពីជើងត្បូងក្នុង​កន្លង​ផ្លូវ​ខាងស្តាំ បានបុក​ពេញទំហឹង​ បណ្តាលជនរ​ងគ្រោះម្នាក់​ជាប​ងប្រុសស្លាប់នៅនឹងកន្លែង និងប្អូនប្រុស​របួសធ្ងន់ត្រូវ​បានសង្គ្រោះ​បន្ទាន់​ទៅកាន់មន្ទីពេទ្យ។

ក្រោយ​ថ្នាក់ចរាចរណ៍កើត​ឡើងឃើញ​មានមន្ត្រីន​គរបាលចរាចរ​ណ៍ផ្លូវគោក ស្រុកមង្គលបូរី បានដ​ល់ក​ន្លែងកើតហេ​តុនិង​ធ្វើការ​សម្រួល​ចរាចរណ៍​ដល់អ្នក​ដំណើរ ហើយធ្វើការវា​ស់វែង ហើយប្រគ​ល់សាកសព​ជូន​សាច់ញាតិ​ជនរងគ្រោះ​ដឹក​តាម​គោយន្តកន្ត្រៃ ទៅផ្ទៈ ដើម្បីធ្វើបុ​ណ្យតាម​ប្រពៃណីយ៍​ ។

មន្ត្រីនគរ​បាល​ជំនាញ​បាន​ឲ្យថា៖មូលហេតុ​ដែលគ្រោះថ្នាក់ច​រាចរណ៍កើត​ឡើងគឺជនរ​ងគ្រោះបាន​ជិៈម៉ូតូឆ្លងផ្លូវ​បំបែកពីកើត​មកលិចត្រូវ​បានរថយន្តមកពី​ជើងទៅត្បូង​បុកពេញទំ​ហឹង បណ្តាល​ស្លាប់ម្នាក់ និងកន្លែង​របួសធ្ងន់​ម្នាក់ត្រូវបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីពេទ្យ។ក្រោយ​ពិនិត្យវាស់វែង​ហើយរថ​យន្តបង្កនិ​ងម៉ូតូជនរង​គ្រោះ ត្រូវបានរថយ​ន្តសន្ទូចស្ទូច​យកទៅ​រក្សាទុកនៅអធិ​ការដ្ឋាននគរបា​លស្រុកមង្គ​លបូរី ដើម្បីដោះ​ស្រាយ​គ្នាតាមច្បាប់ជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button