ព័ត៌មានជាតិ

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការ វិភាគចក្ខុវិស័យ យុទ្ធសាស្ត្រ  និងផែនការប្រេីប្រាស់ដី ក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ:ផែនការប្លង់គោលប្រើប្រាស់ដីក្រុង ទៅជាផែនការយុទ្ធសាស្ត្រគូសបង្ហាញអំពីចក្ខុវិស័យរយៈពេលវែងនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងនាថ្ងៃអនាគតសម្រាប់ដែនដីក្រុងទាំងមូលរយៈពេល ១៥ប្រាំឆ្នាំ។នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ប៉ែន សុផលរដ្ឋលេខាធិការនិងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិបានថ្លែងក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការវិភាគស្ថានភាពចក្ខុវិស័យយុទ្ធសាស្ត្រនិងផែនការប្រើប្រាស់ដីក្រុងប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣  ក្រោមការឧបត្ថម្ភ ដោយធនាគារអភិវឌ្ឍន៍អាស៊ីអេឌីប៊ី។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងឯកឧត្តមបណ្ឌិត ប៉ែន សុផល បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលានេះថ្ងៃនេះនិងបានចូលរួមនូវគោលគំនិតល្អៗ សំដៅដល់ការទទួលបាននូវផលប្រយោជន៍ពីការវិភាគស្ថានភាពចក្ខុវិស័យយុទ្ធសាស្ត្រនិងផែនការ ដីនៅក្រុងប៉ោយប៉ែត ពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាននៅក្រុងប៉ោយប៉ែតទាំងមូល ក៏ដូចជាទទួលបាននូវការលើកកម្ពស់សុវត្ថិភាពជីវភាពឲ្យកាន់តែប្រសើរឡើងនូវមូលដ្ឋានឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដើម្បីលើកកម្ពស់ការងារ សមធម៍ ប្រសិទ្ធភាព ស្ថិរភាពកសាងនៅមូលដ្ឋាន ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលបញ្ចកោណទី៤ ផ្ដោតលើកំណែទម្រង់ស៊ីជម្រៅលើការអភិវឌ្ឍប្រកបដោយភាពធន់ ចិរភាព បរិយាប័ន្ន ដែលធានាបាននូវចីរភាព បរិស្ថាន ឆ្លេីយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិត  ប៉ែន សុផល បានមានប្រសាសន៍ថា ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានបង្កើតនូវក្រុមការងារអនុវត្តនូវគម្រោងអភិវឌ្ឍទីក្រុងប្រកបដោយ សុខដុម រមនា រួមមានក្រុងបាវិតខេត្តស្វាយរៀង ក្រុងកំពតខេត្តកំពត និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលស្របទៅនឹងទិសដៅអភិវឌ្ឍន៍សង្គមយើង ដោយមានការរួមសហការគាំទ្រជាមួយធនាគារអភិវឌ្ឍន៍អាស៊ីអេឌីប៊ី កសាងប្លង់គោលប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដីក្រុងប៉ោយប៉ែតដែលបច្ចុប្បន្ននេះទម្រង់នេះបានមកដល់ដំណាក់កាលនៃការប្រមូលព័ត៌មានជំហានទីមួយរួចរាល់ហើយ និងបានធ្វើការវិភាគយកមកធ្វើការបង្ហាញពីគោលបំណង ប្រមូលធាតុមូល ក្នុងអង្គសិក្ខាសាលានេះផងដែរ លោក រីឆឺត ម៉ាប៊ិត ជាប្រធានក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ីអេ.ឌី.ប៊ីនិងអស់លោកលោកស្រីក៏បានឡើងធ្វើបទបង្ហាញស្ដីពីផែនការប្លង់គោលប្រើប្រាស់ដីផែនការលម្អិតចេញពីប្លង់គោលប្រើប្រាស់ដីនិងបញ្ចូលនូវការបែងចែកតំបន់ ដីតាមលក្ខខណ្ឌភូមិសាស្ត្រនិងគ្រប់ជ្រុងជ្រោយយើងគួរដឹងហើយថាក្រុងប៉ោយប៉ែតមានមូលដ្ឋានសេដ្ឋកិច្ចទូលំទូលាយដែលមានឧស្សាហកម្មពាណិជ្ជកម្មទេសចរណ៍ និងកសិកម្មទីក្រុងនេះគឺជាកន្លែងទាក់ទាញដ៏លេចធ្លោមួយ នៅក្រុងប៉ោយប៉ែតទៅជាតំបន់ប្រមូលផ្ដុំកម្លាំងពលកម្មខ្ពស់បំផុតនៅក្នុងខេត្ត និងវិស័យជាច្រើនទៀតរួមមានតំបន់សេវាកម្មទេសចរណ៍ កាស៊ីណូជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button