ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល ផ្តល់ម៉ូតូ​ចំនួន ៨គ្រឿង ជូនដល់សិស្សដែ​លប្រឡង​ជាប់​និទ្ទេស A នៅស្រុកពារាំង

(ព្រៃវែង)៖សិស្ស​ជ័យលាភី​និទ្ទេស A នៅវិទ្យាល័យព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ទទួល​បានរង្វាន់ម៉ូតូចំនួន ៨គ្រឿង ពីឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន​ វិបុល អគ្គស្នងការរ​ងនគរបា​លជាតិ និងជាប្រធាននាយ​កដា្ឋនបុគ្គលិក ជាប្រធា​នក្រុម​ការងាររាជរដ្ឋាភិបាល ចុះជួយមូ​លដា្ឋន​ឃុំព្រៃព្នៅ ស្រុកពារាំងនាថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២។

 

លោក​ ឆាយ ប៉េងឆាន នាយកវិទ្យាល័យព្រៃព្នៅ បានលើកឡើងថា សិស្ស​ប្រឡងសញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១កន្លងទៅនេះ សិស្សបានដាក់ពាក្យចំនួន ១៧​២នាក់ ស្រីចំនួន១០​១នាក់ បានប្រឡងជាប់​ចំនួ​ន១៦​៦នាក់ ស្រី ចំនួន៩៩​នាក់ ដោយទទួល​បាននិទ្ទេស​ដូចខាងក្រោម៖​

និទ្ទេសA ចំនួន៨នាក់ ស្រី​ចំនួន ៦​នាក់ ,និទ្ទេសB ចំនួ​ន ៣៧នាក់ ស្រី ចំនួន ២៦នាក់ ,និទ្ទេសC​ចំ​នួន ៤២នាក់ ស្រីចំនួន ២៦នាក់ ,និទ្ទេសD ចំនួន ៤៥នាក់ស្រី ចំនួន ២៥នាក់ ,និទ្ទេសE ចំនួន ៣៤នាក់ ស្រី ចំនួន ១៦នាក់ ,និងនិទ្ទេសFចំនួន ៦នាក់ ស្រីចំនួន ២នាក់ នេះ​ជាអត្រានសិស្ស​ប្រឡងជាប់ បានច្រើនជាងគេក្នុង​ខេត្តព្រៃវែងនិង​ទទួលបាន​ចំណាត់លេខ​១ទូទាំង​ខេត្តព្រៃ​វែងផង​ដែរ។

 

ថ្លែងនៅក្នុងឱកា​សនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែនវិបុល បានមានប្រសាសន៍ និង​ថ្លែងអំណ​រអរគុណ ដល់ប្អូនៗ សិស្សានុសិស្ស ដែលបាន​ខិតខំ​យកចិត្តទុកដាក់សិ​ក្សារៀន​សូត្រ​រហូតដល់ទ​ទួល​បាននៅ​និទេសល្អនាពេលនេះ។ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តថា ចំណេះដឹងគឺជា​មូល​ដ្ឋាន​គ្រឹះនៃការអភិវឌ្ឍប្រទេស​ជាតិ និងជាផ្នែកមួយដែលជួយឲ្យយើង ប្រែក្លាយជាមនុស្សអវិជ្ជា ជាម​នុស្ស​មានចំ​ណេះដឹងអភិវឌ្ឍខ្លួន ​និងក្រុមគ្រួសា​រព្រមទាំ​ងសង្គមជាតិ នឹងក្លាយខ្លួន​ទៅជាគំរូ​ល្អដល់​ប្អូនៗ​ជំនាន់ក្រោយ។

 

ទន្ទឹមនោះឯកឧត្តម នាយឧត្តមសេនីយ៍ ក៏ផ្តាំផ្ញើដល់ប្អូនៗ ដែលជាយុវជន និងជាទំពាំង​ស្នងឬស្សី​នេះ ទោះបីជា​យើង​បាននិទ្ទេសល្អនៅ​ពេលនេះក៏ពិតមែន ក៏ប៉ុន្តែយើងមិនត្រូវបោះបង់​ការ​សិក្សា​រៀន​សូត្រ​នោះទេ ដើម្បីជួយ​ដល់សង្គមជាតិ និងក្រុមគ្រួសារ​យើងមា​នការរីកចម្រើនទៅមុខជានិច្ច និង​ត្រូវជៀស​ឲ្យឆ្ងាយពីគ្រឿងញៀន។

 

ក្នុងនោះដែរឯកឧត្តម ​នាយឧត្តមសេនីយ៍ ក៏បានផ្តល់​ជូនននូវថវិកា ដល់​លោកគ្រូ អ្នកគ្រូ អាណាព្យា​បាលសិស្ស ដែលបានអញ្ជើញចូ​លរួមនៅនាឱកាសនោះក្នុងម្នាក់ៗចំនួន ១០ ម៉ឺនរៀល ដោយឡែក ស្ត្រី ​ឯកឧត្តមផ្ដ​ល់ជូនសម្រាប់​លើកកម្ពស់ សិទ្ធិនារី ៨ មីនា ផងដែនោះ ក្នុងម្នាក់ម្នាក់ ចំនួន ១៥ ម៉ឺនរៀលផង​ដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!