ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យស្ថាន​ភាពជាក់ស្តែងកា​របង្ករ បង្កើនផលស្រូវប្រាំង និងដំណាំ​បន្លែប្រជាកសិ​ករនៅស្រុកសាលាក្រៅ

(ប៉ៃលិន)៖ដោយមា​នការបារម្ភ និងយកចិត្តទុកដាក់ខ្ពស់លើជីវភា​ពប្រជាកសិករ រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាលខេត្តប៉ៃលិន បានដឹកនាំ​មន្ទីរជំនា​ញពាក់ព័ន្ធ អាជ្ញាធរភូមិ ឃុំ ស្រុក និងក្រុមការងារ ចុះសំណេះសំ​ណាលសួរសុខទុក្ខ និង​ពិនិត្យស្ថានភាពជាក់ស្តែង​ការបង្ករ បង្កើនផលស្រូវប្រាំង និងដំណាំបន្លែប្រជាក​​សិករនៅឃុំស្ទឹងត្រង់ និងបានដោះស្រាយបញ្ហាចំពោះមុខភ្លាមៗ ព្រមទាំងបានចា​ត់មន្ត្រីជំនាញតាម​ដានជាប្រចាំលើប​ញ្ហាកង្វះទឹកស្រោចស្រប់ផលដំណាំ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលាក្នុងពេលរដូវប្រាំងនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button