ព័ត៌មានជាតិ

សិស្សានុ​សិស្ស​ជាប់និទ្ទេស A ចំនួន ៦នាក់ ទទួលបានរង្វាន់លើកទឹ​កចិត្ត ពីថ្នាក់ដឹកនាំខេត្តស្ទឹង​ត្រែង

ខេត្តស្ទឹងត្រែង៖ឯកឧត្តម ស្វាយ សំអ៊ាង ​អភិបាលនៃគណៈអភិបាល​ខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ​ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បាន​អញ្ជើញជួប​សំណេះ​សំណាល​ និងចែករង្វាន់​លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលជា​បេក្ខជន​ជ័យលាភី​ប្រឡងជាប់​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិនិទេ្ទស A ចំនួន ៦រូប ក្នុង​ខេត្តស្ទឹងត្រែង ក្នុងសម័យប្រឡង ថ្ងៃទី​២៧ ខែធ្នូ សម្រាប់ឆ្នាំសិក្សា២​០២១

 

ពិធីនេះ​បានប្រព្រឹត្តទៅនៅសា​លប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង ដោយ​មានកា​រអញ្ជើ​ញចូលរួម​ពីសំណាក់​ អភិបា​លរងខេត្ត កងកម្លាំងប្រ​ដាប់អាវុ​ធទាំងបីប្រភេទ អភិបាល​ក្រុង លោក លោកស្រី ប្រធានម​ន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន ស..., យុវជន .យ​.. នាយកសាលា លោក​គ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជ​នកាក​បាទក្រហមកាយរឹទ្ធផងដែរ​

 

នាឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង បានអបអ​រសាទរដល់​សិស្សានុសិស្ស​ដែលជាជ័យ​លាភី​ប្រឡង​ជា​ប់សញ្ញបត្រ មធ្យមសិក្សាទុតិយ​ភូមិទាំង ៦រូបនេះ ​និងថ្លែងអរគុណ​ចំពោះអាជ្ញាធរពាក់ព័ន្ធ លោក​គ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបា​ល សិស្សទាំងអស់ ដែលបាន​ខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុង​ការជួយជំរុញ និងបង្ហាត់បង្រៀន​កូនបន្ថែមនៅតាមផ្ទះ ការរៀន និងបង្រៀន​ពីច​ម្ងាយ តាមរយៈប្រព័ន្ធ​Online និងកា​រចុះបង្រៀនដល់ផ្ទះ ដែលទាំងនេះ ជាកា​រលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុងបរិបទ​នៃការរីករាលដាលជំងឺកូវីដ១៩ ដើម្បីធ្វើ​យ៉ាងណាឱ្យ​សិស្សានុសិស្ស​បានក្លាយជា​ពលរដ្ឋល្អ ជាទំពាំ​ងស្នងឫស្សី និងជា​សសរទ្រូងដ៏រឹងមាំស​ម្រាប់ប្រទេសជាតិនាពេលខាងមុខ

 

រង្វាន់ដែលប្រគល់ជូនសិស្ស​និទ្ទេស A ចំនួន ៦នាក់ ដោយសិស្សម្នាក់ៗទទួលបានថវិកាចំនួន .២០​០.០០០រៀល​ លោកនាយកសា​លា លោកគ្រូ អ្នកគ្រូចំនួន ២២នាក់ ម្នាក់ៗទទួល​បានថវិ​កាចំនួន ២០០.០០០រៀល និង​សិស្សានុសិស្ស យុវជនកាក​បាទក្រហម កាយរឹទ្ធចំនួន ៦០នាក់ ម្នាក់ៗ​ទទួលបានចំនួន ៣០.០០០រៀ​លផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button