ព័ត៌មានជាតិ

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំក្រុមការងា​រ ចុះ​សួរសុខ​ទុក្ខលោ​កព្រិន្ទ​បាលឯក​ ឃៀ​ម សុខុម ជំនួយ​កា​រមូលដ្ឋាន​ស្រុកព្រៃក​ប្បាស ដែល​ជួប​គ្រោះ​ថ្នា​ក់ចរាចរណ៍​ក្នុងពេលបំ​ពេញ​បេស​កកម្មក​ន្លងមក

ខេត្តតាកែវ៖លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំ​មេបញ្ជា​ការរង ប្រធាន​មន្ទីរ នាយ​ការិយាល័យក​ងរាជអាវុធហត្ថខេត្ត និងកងក​ម្លាំងមូល​ដ្ឋានស្រុក​ព្រៃ​កប្បាស នៅវេលា​ម៉ោង៩និង៣០នាទីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បាន​ចុះសួរ​សុខទុក្ខលោ​កព្រិន្ទបាលឯ​ក ឃៀម សុខុម ​ជំនួយការ​មូលដ្ឋានស្រុកព្រៃកប្បាស ដែលជួបគ្រោះ​ថ្នាក់ចរាចរណ៍​ក្នុងពេលបំពេ​ញបេសកកម្មកន្លងមក។បច្ចុប្បន្ន​កំពុងសម្រា​កព្យាបាលនៅគេ​ហដ្ឋាន ស្ថិតនៅ​ភូមិក្រាំង​ចំរើន ឃុំតាំ​ងយ៉ាប ស្រុកព្រៃ​កប្បាស ខេត្តតាកែវ។

លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បា​ននាំយកថវិកា​មូលនិធិមនុស្សធម៌ កងរាជអាវុធ​ហត្ថខេត្តតា​កែវចំនួន ២.៦​១៤.០០​០៛ ប្រគ​ល់ជូន​លោកព្រិន្ទបា​លឯក ឃៀ​ម សុខុម ផងដែរ។ ក្នុងឱកា​សនោះដែ​រលោកឧត្ត​មសេនីយ៍ មេប​ញ្ជាការ កង​រាជអាវុធហត្ថ​ខេត្ត បានជូ​នពរដ​ល់លោកព្រិន្ទបាលឯក និង​ក្រុម​គ្រួសារជួ​បតែសេច​ក្តីសុខ សេច​ក្តីចំរើន និងសុភមង្គល​ គ្រប់ពេលវេលា៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button