ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់​គ្រឿងញៀនម្នាក់ នៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖មុខសញ្ញាជួញដូរ និងប្រើប្រា​ស់គ្រឿងញៀនយ៉ាងសកម្ម​ នៅក្នុងដីចំការចន្ទីមួយកន្លែង ស្ថិតក្នុងភូមិទឹ​កផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានកម្លាំង​ផែនប្រឆាំ​ងគ្រឿង​ញៀន សហការ​ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល​សង្កាត់ប៉ៃលិន ចុះបង្រាប និងឃាត់ខ្លួនជនសង្ស័យ​បាន១នា​ក់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ខណៈកំពុងតែធ្វើស​កម្មភាព​ ក៏ត្រូវបាន​កម្លាំង​ចុះទៅ​ដល់​ទីតាំងនោះ ស្រាប់តែ​ជន​សង្ស័​យព្យាយាម​រត់គេចខ្លួន តែក៏ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួនបា​នភ្លាម​

 

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វង់ សុវណ្ណ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិ​នពិតប្រាកដ រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។វត្ថុតាងដែលដកហូតបានរួមមាន៖ថ្នាំញៀនប្រភេទម៉ាទឹកក​កចំនួន០៥កញ្ចប់ ទម្ងន់៤,១៦ក្រាម សាច់ថ្នាំសុទ្ធ,ម៉ូតូសេរីចាស់​ចំនួន០១គ្រឿង,ទូរស័ព្ទចំនួន០៤គ្រឿង ម៉ាកVi​Voពណ៌ទឹ​កមាសចំនួន​០១គ្រឿង ម៉ាកlnfinixពណ៌ទឹកសមុទ្រចំនួន០១គ្រឿង និងម៉ាកNokia អិនចុចពិលចំនួន០២គ្រឿង,

កាំ​បិទផ្គាក់ចំនួន ០៣ដើម, ដាវចំនួន ០១ដើ​ម,ពូថៅដៃចំនួន ០១ដើ​ម រួចក៏បាន​ពិនិត្យ​ទឹកនោម​មានទុក្ខសា​រធាតុ​ញៀន(+)បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញកំពុង​ធ្វើការសាកសួន និងកសាសុំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!