ព័ត៌មានជាតិ

នគរបាលស្រុកព្រះនេត្រព្រះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច​ម៉ូតូ

ខេត្តបន្ទាយមានជ័យ ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការណែនាំពីលោក​វរសេនីយ៍ទោ​ ទេព​ រដ្ឋា​ អធិការនគរបាលស្រុកព្រះនេត្រព្រះ​ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងជំនាញព្រហ្មទណ្ឌ​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់វារី​ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន​ ១នាក់ ឈ្មោះ ម៉ិក សុខជា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិទ្រលោកខាងត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ស្លាកលេខ1G-6942 ក្រចេះ លេខម៉ាស៊ីន៦៤០៦៦៦៤ ដែលបញ្ឈរចាក់សោរ ក ទុកមុខកុដិលោក នៅវត្តសុវណ្ណគិរី ភ្នំជញ្ជាំង នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ។

លោកវរៈសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថា ជនសង្ស័យកំពុងស្ថិតក្នុងការសាកសួរ ដើម្បីកសាងសំណុំរឿង អនុវត្តន៍តាមនីតីវិធី ចំណែកម៉ូតូត្រូវបានប្រគល់អោយម្ចាស់ដេីមវិញ​ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button