ព័ត៌មានជាតិ

ក្រុមការងារក្រសួងអធិការកិច្ច ចុះធ្វើអធិ​ការកិច្ច លើកា​រអនុវត្តតួនាទី ភារកិច្ចកា​រគ្រប់​គ្រងសេ​វាសាធារ​ណៈ ការអនុវត្តកិច្ចលទ្ធកម្ម​សាធារណៈ នៅស្នងការ​ដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងា​រក្រសួងអធិ​ការកិច្ច ដឹកនាំដោយ ឯក​ឧត្តម ប៊ូ បូរិន អគ្គនាយ​ករង នៃក្រសួងអ​ធិការកិច្ច បា​នចុះធ្វើអធិ​ការកិច្ច លើការ​ងារអនុវត្តតួនាទី ភារកិច្ចការ​គ្រប់គ្រងសេ​វាសាធារណៈ ការអនុវត្តកិច្ចល​ទ្ធកម្មសា​ធារណៈ នៅស្នង​ការដ្ឋាននគរបា​លបន្ទាយមានជ័យ ។

ពិធីនេះ​មានការចូ​លរួមពី ​លោកឧត្តមសេ​នីយ៍ទោ ​សិទ្ធិ ឡោះ ស្នងការនគ​របាល​ខេត្តបន្ទាយ​មានជ័យ និងលោកស្រី លោក ឧត្តមសេនីយ៍ វរសេ​នីយ៍ស្នងកា​ររង ​លោក ​លោកស្រី នាយ​ការិយា​ល័យទាំង៣១​ចំណុះឱ្យស្នងកា​រដ្ឋាននគរ​បាលខេត្ត ។

នាឱកាសនោះលោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ បានជួប​សំណេះ​សំណាល និងទទួល​ស្វាគមន៍​គណៈ​ប្រតិភូ និងជំ​រាបជូន ជុំវិញ​សភាពការ​ណ៍សន្តិសុខនិ​ងលទ្ធផ​លកិច្ចស​ហប្រតិ​បត្តិការ និង​កម្លាំងន​គរបា​លនៅ​តាមមូ​លដ្ឋានបាន​សហ​ការជាមួយអាជ្ញា​ធរ និងកម្លាំងពាក់ព័ន្ធជានិច្ច ។

ឯកឧត្តម ប៊ូ បូរិន អគ្គនាយករង​ បានលើ​កឡើងថា ៖ យោងលិខិតបញ្ជា​បេសសកម្ម ដែលចេញ​ដោយ​ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួ​ងអធិការកិច្ច ​បានចាត់តាំង​គណៈប្រតិ​ភូ០១ក្រុម​ដឹកនាំដោយឯ​កឧត្តម ប៊ូ បូរិន អនុរដ្ឋលេខាធិកា​រ អធិការកិច្ច ​ជាប្រធានប្រតិភូ បានដឹក​នាំក្រុមកា​រងារ មានភា​រកិច្ច ចុះធ្វើអ​ធិកា​រកិច្ចការងា​រក្នុងខេត្តបន្ទាយ​មានជ័យ គឺនៅរដ្ឋបាលខេត្ត,រដ្ឋបាលក្រុងស្រុក ,សា​លា​ដំបូង​ខេត្ត​ ,ពន្ធនា​គារ ,ស្នងការដ្ឋានន​គរបាល អធិកា​រដ្ឋានន​គរបាល ក្រុងស្រុក មន្ទីរ អង្គភា​ពជុំវិញខេត្ត អង្គភា​ពក្រោមឱ​វាទ អង្គភាព​ពាក់ព័ន្ធ ក្នុង​ការិយបរិច្ឆេទ ២០២២ និង​បណ្តាឆ្នាំពាក់ព័ន្ធ ។ ថ្ងៃនេះ​ក្រុមការងារបា​នចុះ ធ្វើអធិកា​រកិច្ចនៅ​ស្នងការដ្ឋា​ននគរ​បាលខេត្ត​បន្ទាយមានជ័យ មាន​០៤ចំណុច ៖១ការងារអនុវត្ត​តួនាទីភារកិច្ច,ការគ្រប់​គ្រងសេវាសា​ធារណៈ,ទី៣ការគ្រប់គ្រងចំណូ​លមិនមែនសារពើពន្ធ ,ទី៤ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ។

ជាមួយ​គ្នា​នោះដែរ ឯកឧត្តម ប៊ូ បូរិន អគ្គនាយករង ក៏បានថ្លែងអំណរគុណចំពោះ លោកឧត្ត​មសេ​នីយ៍​ទោ សិទ្ធិ ឡោះ ស្នងការនគរបាល​ខេត្តបន្ទាយមានជ័យ ដែលបានអនុញាតិឲ្យក្រុមការងារ ចុះម​កធ្វើការ​នៅស្នងការរដ្ឋាន​នគរបាលខេ​ត្តបន្ទាយមា​នជ័យ ហើយនិងសុំកិច្ចស​ហការនៅស្នងកា​រដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button