ព័ត៌មានជាតិ

ឯកឧត្ដម ស្វាយ សំអ៊ាង ជំ​រុញ​ឲ្យ​អាជ្ញាធរនិងកងកម្លាំងគ្រប់​លំដាប់ថ្នាក់ ត្រូ​វប​ង្កើ​នកា​រយក​ចិត្តទុក​ដាក់​រ​ក្សាសន្តិ​សុខ ​សណ្តាប់​ធ្នាប់ និង​ពង្រឹង​ការ​អនុវត្ត​គោល​នយោបាយ “ភូមិ ឃុំ ​សង្កាត់មានសុវត្ថិភាព

ខេត្តស្ទឹងត្រែង៖ក្នុង​កិច្ចប្រជុំគ​ណៈ​បញ្ជាការ​ឯកភា​ពរដ្ឋបា​លខេត្ត កាល​ពីរ​សៀល​ថ្ងៃ​ទី១២ ​ខែឧស​ភា ឆ្នាំ២០២២ ស្តី​ពីការព​ង្រឹងស​ន្តិសុខស​ណ្តា​ប់ធ្នាប់​ ឆ្ពោះទៅ​កា​ន់កា​របោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹ​ក្សាឃុំ សង្កាត់ អាណត្តិ​ទី៥ នាពេល​ខាងមុខ ​ឯកឧត្ដម ស្វាយ សំអ៊ាង ឣ​ភិបាលនៃគ​ណៈ​ឣភិបាល​ខេត្ត​ស្ទឹង​ត្រែង និង​ជាប្រ​ធាន​គណៈ​បញ្ជាការ​ឯក​ភាពរដ្ឋ​បាល​ខេត្ត បាន​ជំ​រុញលើកទឹ​កចិត្ត​បន្ថែ​ម​ទៀត ដល់​អាជ្ញាធរ និងកង​កម្លាំងសមត្ថ​កិច្ចគ្រប់​លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនកា​រខិតខំយក​ចិត្តទុក​ដាក់ប​ន្តទៀត លើកា​ររ​ក្សាស​ន្តិ​សុខ សណ្តាប់ធ្នាប់ និង​ពង្រឹងការ​ អនុវត្តគោលនយោបាយ “ភូមិ ​ឃុំ សង្កាត់ មានសុវត្ថិភាព” នៅតា​មក្រុង/ស្រុ​កនា​នា ក្នុង​ខេត្តស្ទឹ​ងត្រែង។ ពិសេសកិច្ចការ​ចំ​ពោះ​មុខ ឯកឧត្តម ​អភិ​បាល​ខេត្ត ជ​ម្រុញ​បន្ថែម​ដ​ល់កង​កម្លាំងប្រដា​ប់អាវុ​ធទាំងបីប្រភេទ ត្រូវត្រៀម​លក្ខ​ណៈ​រួច​រាល់ក្នុង​ការរៀប​ចំការ​ពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់​ ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ជ្រើសរើ​សក្រុមប្រឹក្សាឃុំ សង្កាត់ ​អាណត្តិទី៥ ដែរនឹង​ខិតជិត​មកដល់​នៅថ្ងៃខា​ងមុខ​ និងការផ្ដល់​ប័ណ្ណ​ព័ត៌​មាន​អ្នកមាន​ឈ្មោះក្នុងបញ្ជីបោះ​ឆ្នោតផ្លូវការ ព្រមទាំ​ង​ផែន​ការចាំ​បាច់មួយចំនួ​នឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោតឆ្នាំ២០២​៣ និងឆ្នាំ២០២៤ ។

 

សូមជំរាបផងដែរថា របៀបវារៈ​សំខាន់ៗ ក្នុងកិច្ចប្រជុំ​រួមមាន

.មតិបើកកិច្ចប្រជុំ​ដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធាន​គណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត

.ការពិនិ​ត្យលើសេចក្តីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែមេសឆ្នាំ២​០២២​ និងទិសដៅបន្ត។

.មតិចូ​លរួមរបស់សមាជិក សមាជិកា។

.មតិ​បូកសរុប និង​បិទកិច្ចប្រជុំ​ដោ​យ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈ អភិបាលខេត្ត និងជា​ប្រធា​នគណៈបញ្ជាកា​រឯកភាពរដ្ឋបាលខេត្ត ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!