ព័ត៌មានជាតិ

ទុស្សេរខ្សែភ្លើង ឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ នៅខាងមុខសាលាចិន ក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បង្កការភ្ញាក់ផ្អើល សំណាងហើយមិនឆេះរាលដាល ដោយមានការអន្តរាគមន៍ទាន់ពេលវេលា

ខេត្តបន្ទាយមានជ័យ:នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយបានឆាបឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលនៅចំណុចខាងមុខសាលាចិន តាមបណ្ដោយផ្លូវជាតិលេខ ៥ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីអគ្គីភ័យឆាបឆេះបង្គោលភ្លើងនេះ គឺផ្ដើមចេញពីការទុស្សេរខ្សែភ្លើង ទើបបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសសន្ធៅ សំណាងល្អហើយដែលមិនឆេះរាលដាល និងមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ហើយម្យ៉ាងវិញទៀតជាថ្ងៃអាទិត្យសិស្សឈប់សម្រាកថែមទៀតនោះ ដោយមានការជួយអន្តរាគមន៍ទាន់ពេលវេលាពីសំណាក់កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បាននាំយកបំពង់ពន្លត់អគ្គីភ័យ និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុង និងកាស៊ីណូត្រូពីកាណា ជួយអន្តរាគមន៍ភ្លាមៗ ទើបរលត់ជាស្ថាពរ។ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរបង្គោលភ្លើង មានការទ្រង់ប្រយ័ត្នផង ព្រោះថារយៈការកន្លងមកនេះបញ្ហាឆេះបង្គោលភ្លើងតែងតែកើតមានឡើងជារឿយៗផងដែរ តែមិនបណ្ដាលឲ្យឆេះរាលដាល ឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ៕ ដោយ : លោក មុត មុយ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button