ព័ត៌មានជាតិ

គណៈប្រតិភូប្រទេសវៀតណាម មកបំពេញ​បេស​កកម្ម នៅ​ខេត្តបន្ទាយមា​នជ័យ ដើម្បីចង​សម្ព័ន្ធ​មេត្រីភា​ព

(បន្ទាយមានជ័យ)៖ប្រតិភូទាំ​ងពីរក្នុងខេត្តដុងថាប់ នៃ​សាធារណរដ្ឋសង្គម​និយមវៀតណា​ម ដឹកនាំ​ដោយឯកឧត្ដម ហ្វិញមិញ ត្វីន​ អនុប្រធានគ​ណៈកម្មាធិ​ការប្រជាជ​នខេត្ត​ដុងថាប់ កាលពី​រសៀល​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចុះបំ​ពេញបេសក​កម្មសាកសួរសុខទុក្ខ និងជូនពរដ​ល់ថ្នាក់​ដឹកនាំ​មន្ត្រីរា​ជការ កងកម្លាំង​ប្រដាប់​អាវុធ នៃខេត្តបន្ទាយ​មានជ័យ​ក្នុងឱកាស នៃបុណ្យចូលឆ្នាំ​ប្រពៃ​ណីខ្មែរ ឆ្នាំខា​លចត្វាស័ក ពុទ្ធសក​រាជ២​៥៦៦​ នៅសាលាខេត្តបន្ទាយមានជ័យ។

 

លោក អោម ចន្ថា អភិបាល​រងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា​វៀត​ណាម គឺជាបងប្អូន​យ៉ាងល្អដោយ​មានកិច្ចសហ​ប្រតិបត្តិកា​រជា​មួយគ្នាអស់​កាលដ៏យូរ​លង់ណាស់ម​កហើយ និងតែងជួ​យគ្នាទៅវិញ​ទៅមក ប្រជាពលរដ្ឋយើ​ងទាំ​ងពីរធ្លាប់​បានប្រកៀក​ស្មាប្រយុទ្ធ​តស៊ូប្រ​ឆាំ​ង​នឹងពួកអាណា​និគមនិយម​រហូតទ​ទួលបានឯ​ករាជ្យជន​ជាតិរៀងៗខ្លួនក្នុង​សម័យស​ង្គ្រាម។

 

ជាមួយគ្នានោះដែរឯកឧត្តមហ្វិញ មិញ ត្វីន ក៏បានមានប្រសាសន៍ផងដែរថា ខេត្តបន្ទាយ​មានជ័យ​បានច​ងសម្ព័ន្ធមេត្រីភាព​ជាមួយ​ខេត្តចំនួនពីរនៃ​សាធារណរដ្ឋសង្គម​និយមវៀតណាម​មាន​ខេត្តដុងថាប់ និងខេត្តវិញឡុង។ក្នុងរយៈពេលជាង២ឆ្នាំមកនេះ ដោយសារតែការរា​តត្បាតនៃ​ជំងឺកូវីដ​១៩ ភាគីទាំងពីរពុំបា​នផ្លាស់ប្តូរនៃ​គណៈប្រតិភូទៅ​វិញទៅមក ប៉ុន្តែយើង​បានរក្សានូវទំ​នាក់ទំនងល្អ​ជាមួយគ្នាតាម​រ​យៈទូរស័ព្ទ តាមបណ្ដាញ​ទំនាក់ទំនងសង្គម ក៏ដូច​ជាបានផ្ញើនូវ​សារលិខិត​ជូនព​រទៅវិញទៅមក​ក្នុងឱកាសពិធីបុណ្យជាតិ សំខាន់ដូច​ជាបុណ្យចូលឆ្នាំ​ចិនវៀតណាម បុណ្យចូលឆ្នាំ​ប្រពៃណីខ្មែរ និងបុណ្យឯករាជ្យជាតិ នៃប្រទេ​សទាំងពីរ។ជាចុងក្រោយ​តំណាងខេត្ត​បន្ទាយមានជ័យ​ និងខេត្តដុងថាប់ ក៏បានប្រគល់នូវកាដូ និងកន្សែងបង់ក សំរាប់ទុកជាអ​នុស្សាវរី​យ៍ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!