ព័ត៌មានជាតិ

ឧបនាយក​រដ្ឋមន្រ្តី ​សាយ​ សំអាល់​ ជំរុញឱ្យមន្ទីររៀប​ចំដែ​នដីគ្រប់​រាជធានី-ខេត្ត ពិនិត្យល​ទ្ធភាពព​ន្លឿន​ ចុះ​បញ្ជីអគា​រស​ហកម្មសិ​ទ្ធិ និង​ដីធ្លីដែ​លនៅ​សេសសល់ជូន​ពលរដ្ឋ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ​ណង់ បានជំរុញឱ្យម​ន្ទីររៀប​ចំដែនដី នគរូបនី​យកម្ម សំណង់​ និងសុរិយោដី គ្រប់បណ្តា​រាជធានីខេត្ត ត្រូវពិនិត្យលទ្ធភា​ព ដើម្បីរៀប​ចំចុះបញ្ជីអ​គារសហ​កម្មសិទ្ធិ ​និងពន្លឿនការ​ចុះបញ្ជី ដីធ្លីដែ​លនៅសេ​សសល់ ជូន​ប្រជា​ពលរដ្ឋដែលជា​តម្លៃនៃទុន​វិនិយោគ។

ការជំរុញបែបនេះរបស់ ឧប​នាយករដ្ឋមន្រ្តី ​សាយ សំអាល់​ បានធ្វើឡើងនៅ​ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២​០២៣ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិ​និត្យនិងវា​យតម្លៃវឌ្ឍន​ភាពការងារ និងទិស​ដៅអនុវត្តកា​រងារបន្តរបស់​មន្ទីររៀបចំដែនដី នគរូបនីយ​កម្ម សំណង់ និង​សុរិ​យោដីខេត្តសៀមរាប។

ជាមួយគ្នា​នេះឧប​នាយករដ្ឋមន្រ្តី សាយ​ សំអាល់ បានបន្ថែមថា ត្រូវគិតគូរបញ្ចូ​លសេវាសាធារ​ណៈចាំបា​ច់ របស់ច្រក​ចេញចូលតែ​មួយ ​ជាបណ្តើ​រៗទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យប្រជា​ពលរដ្ឋទទួល​បា​នសេវាលឿ​នរហ័ស និង​ជឿទុកចិត្តបាន។

ឧបនាយ​ករដ្ឋមន្រ្តីបាន​បញ្ជាក់ថា ចំពោះ​កិច្ចការរៀប​ចំនគរូបនី​យកម្មនៅខេត្តសៀមរាប ត្រូវពិនិ​ត្យមើលកា​ររៀបចំក្រុង​ ដើម្បីឆ្លើយតប​ទៅនឹងប៉ូលសេដ្ឋកិច្ចវប្បធម៌ និងទេសចរណ៍ ដែលជាខឿន​ទ្រទ្រង់សេ​ដ្ឋកិច្ចរបស់ខេត្ត និ​ងគិតគូរយ៉ាង​ណាឱ្យប្រជាជ​នអាចរស់នៅបានសុខដុមរមនា ទទួល​ផ្លែផ្កាពីផែនការរៀបចំទីក្រុងមួយនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button