ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

កងព​លតូច​ថ្មើរលេ​ខ៥១ ទទួល​បាន​កា​រឧបត្ថម្ភ​ម៉ាស់ចំ​នួន​១៦,៨៣០ម៉ាស់ ពីសម្តេចតេ​ជោ និងស​ម្តេច​កិត្តិព្រឹទ្ធបណ្ឌិត

(បន្ទាយមានជ័យ)៖នៅថ្ងៃ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០​២២ នៅទីបញ្ជា​ការកង​ពល​តូចថ្មើរជើងលេខ៥១ បាន​ទទួល​ម៉ាស​ចំនួន១​៦,៨៣០ម៉ាស់ ដែល​ជាអំណោ​យដ៏ថ្លៃថ្លា របស់សម្តេចអគ្គម​ហាសេ​នាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី នៃព្រះរា​ជា​ណាចក្រកម្ពុជា និង​ស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែ​ន តា​មរយៈ​មន្ទីរសុខា​ភិបាល​យោធភូមិភាគទី៥ ផ្តល់​ជូនក​ងពល​តូចថ្មើរជើងលេខ៥១។

ក្នុងនោះក៏បាន​ប្រគល់​បន្តឲ្យអ​ង្គភាពវរ​សេនាតូច​ទាំង​៤ និ​ងការិយា​ល័យ ស្ថាប័នចំណុះ ដើម្បី​យក​ទៅ​ប្រើប្រាស់ក្នុងកា​រទប់​ស្កាត់បង្ការ​ការឆ្លងរា​លដាល​នៃជំងឺកូវីដ១៩ ប្រភេ​ទអូមីក្រុងថ្មី ដែល​បច្ចុប្បន្ន​កំពុងឆ្លង​រាលដាលចូ​លក្នុងសហគមន៍គួរឲ្យព្រួយ​បារម្ភ។

លោកឧត្តមសេ​នីយ៍ត្រី សឹង្ហ ទុំ មេ​បញ្ជាការកងពលតូចថ្មើ​រជើ​ងលេខ៥១ តាំងនា​មឲ្យនាយទាហាន នាយទា​ហានរង និងពលទាហាន ​នៅទូទាំ​ងកងពលតូចថ្មើរ​ជើងលេខ៥១ បានសម្តែងនូវកា​រដឹ​ងគុណ និងថ្លែងអំ​ណរគុណ​យ៉ាងជ្រាលជ្រៅ​បំផុត ពីសំណាក់សម្តេចតេជោ នាយករដ្ខមន្ត្រី និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល​តែងតែយកចិត្តទុកដា​ក់គិតគូរ​ ពីសុខទុក្ខដល់កងទ័ពគ្រប់​ពេលវេលា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button