មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញប្រគល់ផ្ទះ និងអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនយោធិនជួបការលំបាក

(បន្ទាយមានជ័យ)៖នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១១ បានប្រគល់ផ្ទះ ១ខ្នង និងគ្រឿងឧបភោគបរិភោគ រួមទាំងថវិការមួយចំនួន ថវិការនេះដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនយោធិនជួបការលំបាក ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ប្រពន្ធបាក់ជើង ប្តីបាក់ដៃ ដែរស្ថិតនៅភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា មានយោធិន គ្រួសារយោធិនជួបការលំបាកជាច្រើននាក់ ចំណុះកងពលតូចថ្មើរជើងលេខ៥១ ដែលទទួលបាននូវការយកចិត្តទុកដាក់ហេីយផ្តល់ជាសម្ភារមួយចំនួនដូចជា គ្រឿងឧបភោគបរិភោគ របស់របបប្រើប្រាស់ និងផ្ទះជាច្រើនខ្នងជាបន្តបន្ទាប់ ពីឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម មេបញ្ជការកងទ័ពជើងគោក ក៏បានផ្ដាំផ្ញើការសួរសុខទុក្ខដល់យោធិននិងគ្រួសារ ដែលគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាល ។ យោធិននិងគ្រួសារបានសម្តែងសេចក្តីត្រេកអរក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ៕