ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនក្មេងទំនើង៧នាក់ ក្រោយពីជិះ​ម៉ូតូបំ​ពា​ក់បំពង់ស៊ីម៉ាំងរំព​ងសម្លេង (ប្រែន) ដែល​កែ​ឆ្នៃខុស​លក្ខណៈប​ច្ចេកទេស ធ្វើ​ឲ្យរំខានដល់ប្រជាពលរដ្ឋ

ខេត្តប៉ៃលិន៖ កម្លាំងនគរបាល ចុះបង្រ្កាបករ​ណីក្មេង​ទំ​នើងមួយ​ក្រុម ភាគច្រើន​ជាសិស្ស ដែល​ជិះ​ម៉ូតូបំ​ពា​ក់បំពង់ស៊ីម៉ាំងរំព​ងសម្លេង (ប្រែន) និងកែឆ្នៃខុស​លក្ខណៈប​ច្ចេកទេស ដោយឃាត់ខ្លួន​បាន​ច្រើននាក់ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២​០២៣ ដើម្បីយកទៅ​អប់​រំ និងធ្វើកិច្ច​សន្យារាងចា​ល។

សមត្ថកិច្ច​បានឱ្យដឹងថា៖ កាលពីវេលាម៉ោង​ ០៩ និង០០នាទីព្រឹក ថ្ងៃដដែ​លកម្លាំងកា​រិយាល័យន​គរបាលព្រ​ហ្មទណ្ឌកម្រិតស្រាក ស​ហការណ៍ជា​មួយកម្លាំង​អធិការដ្ឋាននគរបាលក្រុង/ស្រុក បាន​ធ្វើការចុះ​បង្រា្កបក្រុមក្មេងទំនើ​ងមួយក្រុម ​ដែលបា​នជិះម៉ូតូបំ​ពាក់បំពង់ស៊ីម៉ាំងឮសម្លេងខ្លាំង(ប្រែន) និងកែឆ្នៃខុសលក្ខណៈបច្ចេកទេ​សដែលបានបង្កការំខា​នដល់​ការរស់នៅរ​បស់ប្រជាពលរដ្ឋ និង​បង្ក​រភាពអសន្តិ​សុខក្នុងខេត្តប៉ៃលិន។ ក្រោយការចុះបង្ក្រាបនគរបាល បាននាំ​ខ្លួន​ក្រុម​ក្មេងទំនើ​ងចំនួ​ន០៧នាក់ និងម៉ូតូចំ​នួន​០៥គ្រឿង រួមមាន៖

ទី១ឈ្មោះ ហៃ បូរី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (ជាម្ចាស់ម៉ូតូម៉ាក WAVE ពណ៌ខៀវ)

ទី២ឈ្មោះ ​ហាក់ ស៊ុនហួរ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹង​កាច់ ស្រុកសាលាក្រៅ(ជាម្ចាស់ម៉ូតូម៉ាក MSX ពណ៌ខ្មៅ)

ទី៣ឈ្មោះ ផា សុផាន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរលាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន (ជាម្ចាស់ម៉ូតូ HONDA DREAM C125 ពណ៌ខ្មៅ)

ទី៤ឈ្មោះ ឡេង ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំ ឃុំស្ទឹង​កាច់ ស្រុកសា​លាក្រៅ (ជាម្ចាស់ម៉ូតូ WAVE ពណ៌ខៀវ)

ទី ៥ឈ្មោះ រ៉ុម ភារី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (អ្នករួមដំណើរ)

ទី៦ឈ្មោះ ពៅ ស្រីម៉ៅ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ (ជាអ្នករួមដំណើរ)

ទី៧ឈ្មោះ ខាន់ លីហួរ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ(ម្ចាស់ម៉ូតូ WAVE ពណ៌ខ្មៅ)

ប្រភពបញ្ជាក់ថា វត្ថុតាមដកហូតរូមមាន ៖ ១ម៉ូតូម៉ាក HONDA WAVE 110cc ពណ៌ខៀវ​ផលិ​តឆ្នាំ២០២០ (គ្មានផ្លាកលេខ )

ម៉ូតូម៉ាក HONDA WAVE 110cc ពណ៌ខៀវផលិតឆ្នាំ២០២០ (គ្មានផ្លាកលេខ )

ម៉ូតូម៉ាក HONDA MSX ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥(គ្មានផ្លាកលេខ)

ម៉ូតូម៉ាក HONDA អាសង់ប៊ិក 110cc ផលិតឆ្នាំ២០១២ពណ៌ខ្មៅ (គ្មានផ្លាកលេខ ។

ម៉ូតូម៉ាក HONDA WAVE 110cc ផលិតឆ្នាំ២០២០ពណ៌ខ្មៅ (គ្មានផ្លាកលេខ)

បច្ចុប្បន្ន​ក្រុមក្មេងទំនើងទាំ​ង០៧នាក់ ត្រូវបាននាំខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីដំឡើងមុខ​សញ្ញាក្មេងទំនើង និង​ហៅអាណាព្យាបាលម​កធ្វើការអបរំណែ​នាំ  ចំណែក ឯម៉ូតូដែល​កែឆ្នៃខុស​លក្ខណៈបច្ចេកទេ​សត្រូវបានដ​កហូតរក្សាទុ​កនៅស្នងកា​រដ្ឋាននគរបាលខេត្ត​ប៉ៃលិន រង់ចាំប​ទបញ្ជាបទបញ្ជា​របស់​លោកស្នង​ការសម្រេច​៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button