ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញសំណេះ​សំណាល សួរសុ​ខទុក្ខ និងនាំយក អំ​ណោ​យផ្តល់ជូន​កងកម្លាំងជួរមុខរ នៅ​តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងព​ល​តូចថ្មើរជើងលេខ៥១ អមដំ​ណើរដោ​យថ្នាក់ដឹ​កនាំកងពល នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ អ​ញ្ជើញសំណេះសំណាល សួរសុខ​ទុក្ខ និងនាំយ​ក​ អំណោយគ្រឿងឧប​ភោគ បរិភោគ សម្ភារ និងថវិកា ផ្តល់​ជូននាយពលទា​ហាន ដែល​កំពុងបំ​ពេញបេសកម្មប្រតិបត្តិការ នៅ​តាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងភូមិ​សាស្រ្ត​ខេត្តបន្ទា​យមានជ័យ

នាឱកាសនោះលោកឧត្តមសេ​នីយ៍ត្រី សឹង្ហ ទុំ បាន​កោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបាន​ខិតខំបំ​ពេញតួនាទីភារកិច្ច តាមផែ​នការរបស់ថ្នាក់លើ ប្រកប​ដោយភាពទទួលខុសត្រូវ តា​មបទ​បញ្ជា ឋានានុក្រមរប​ស់កងទ័ព និងមាន​សាមគ្គីភាពឯកភាពគ្នា ទាំងផ្ទៃក្នុង និងជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន រួមគ្នា​ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

សូមបញ្ជាក់ថា កងកម្លាំងរបស់​កងពល ដែលកំពុងបំពេញបេសកម្មប្រតិបត្តិការ ជួរមុខនៅតា​មបន្ទា​ត់ព្រំដែន ចាប់តាំងពីឆ្នាំ២​០២០ រហូតដល់បច្ចុប្បន្ន ដើម្បីទប់ស្កាត់ក​ងឆ្លងរីករាល​ដាលជំងឺឆ្លង​កូវីដ១៩ ពីប្រទេសជិតខា​ងចូលសហគមន៍ និងការលួ​ចឆ្លងដែនដោយខុសច្បាប់

ជាមួយគ្នានោះដែរ​លោកមេបញ្ជាការ កងពល ក៏បានពាំ​នាំនូវការផ្តាំផ្ញើរសួរ​សុខទុក្ខពីសំណា​ក់ថ្នា​ក់ដឹ​កនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជា​ការ កងទ័ពជើងគោក និងយោធភូមិភាគទី៥ ដែលតែងតែ​យកចិត្តទុក្ខដល់សុខទុក្ខកងកម្លាំងទាំងអស់ គ្រប់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះ​ដែរ លោ​កឧត្តមសេនីយ៍ ក៏បានថ្លែង​អំណរគុណដល់​កងកម្លាំងនិ​ងក្រុមគ្រួសារ​យោធិន ទាំងអស់ ក្នុងឱ​កាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជា​តិខ្មែរ មិនបានជួបជុំគ្រួសារ ត្រូវបំពេញតួរ​នាទីភារកិច្ច ដើម្បីធា​នាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ។ជាចុងក្រោយ​លោកឧត្តមសេនីយ៍ ផ្តាំផ្ញើរដល់​កងកម្លាំងទាំងអស់ បន្តអវុត្តន៍វិធានការ ការពារជំងឺឆ្លងកូវីដ១៩ របស់​ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង៣ការពារ ទាំងអស់គ្នាផងដែរ

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!