ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ​ប្រារព្ធទិ​វាជាតិ២០ ឧសភា ដើម្បីរំលឹកដល់​វិញ្ញាណក្ខន្ធអ្នក​ដែល​បានស្លាប់ ក្នុងរបប​ប្រល័​យពូជសាសន៍ ប៉ុល ពត

(ប៉ៃលិន)៖ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដា​ប់អាវុធ ខេត្តប៉ៃលិន ​នៅព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បាន​ប្រារព្ធទិវាជាតិ ២០ ឧសភា ដើម្បីរំលឹ​កដល់វិញ្ញាណក្ខន្ធ​ប្រជាព​លរដ្ឋ ដែល​បានស្លាប់​បា​ត់បង់​ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣ឆ្នាំ ៨ខែ ២០ថ្ងៃ ) ក្រោមអធិបតីភាពឯកឧត្ដម នាយ ឧត្ដមសេនីយ៍ ​អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងាររាជ​រដ្ឋាភិ​បាល ចុះជួយខេត្តប៉ៃលិន ឯកឧត្ដម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្ដម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង​លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈ​អភិបាល​ខេត្ត​ប៉ៃលិន ។

ពិធីនេះបានបា្ររព្ធ​ធ្វើឡើង ​នៅបរិវេណវត្តរ​តនសោ​ភ័ណ្ឌ ហៅវត្តកោងកាង ដោយមាន​ការអ​ញ្ជើញ​ចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបា​លរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជ​ការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ តាជី យាយជី សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជន សសយក យ៉ាងច្រើនកុះករផងដែរ

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត អានសន្ទរកថា របស់សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃទី២០ ឧសភា នេះ ជាថ្ងៃ​រំលឹកទិវាជា​តិនៃការចងចាំ ដែលប្រជាជន​កម្ពុជាគ្រប់ៗរូប​ចងចាំមិន​អាចបំភ្លេច​បានក្នុងរ​បបកម្ពុជា​ប្រជាធិបតេយ្យ ឬហៅថារ​បបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥៦ មករា ១៩៧៩) ដែលជា​របបដ៏ឃោរឃៅនិងខ្មៅងងឹត។ទិវានេះ ជាការរំលឹកដល់​វិញ្ញាណក្ខន្ធដល់​ជនរងគ្រោះជា​ង៣លាន​នាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើ​សលប់បានដឹង និងបានយល់​ច្បាស់អំពីរឿង​រ៉ាវសោកនាដ​កម្មដ៏​ជូរចត់​ដែ​លប្រជាពលរដ្ឋខ្មែរ បានឆ្លងកាត់ជិត៣ទ​សវត្សរ៍ក្នុងភ្នក់​ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់​សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀ​សចេញពីទីលំនៅរប​ស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការ​ដូចសត្វធាតុ​ជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរ​ដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអា​ហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរ​ស់រានមានជីវិត​ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួម​ថែរក្សាការពារ​សន្តិភាពឱ្យបាន​គង់វង្សពី​ព្រោះសន្តិភា​ពបានផ្តល់ឱកា​សគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ អ៊ី ឈាន បានមានប្រ​សាសន៍ថា ថ្ងៃទី២០ ឧសភានេះគឺជា «ទិវាជា​តិនៃកា​រចងចាំ» ដែលរំលឹក ដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុង​របបប្រល័យពូជសា​សន៍ប៉ុលពត (១៧ មេសា ១៩៧៥-​៧ មករា ១៩៧៩)។ គោលបំណង នៃទិវាជា​តិ​នៃកា​រចងចាំ គឺបង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិ​សកុសលដល់ជន​រងគ្រោះ​ដែលបានស្លាប់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅនេះ។

គួររំលឹកថា ទិវាចងចាំ ២០ ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ ហៅថា «ទិវាចងកំហឹង» ដើម្បីជា​ការចងកំហឹងទៅ​នឹងរបបខ្មែរក្រហម​ដែលបានកាប់​សម្លាប់ប្រជា​ពលរដ្ឋខ្មែរ។ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរ​បស់សហករណ៍រ​បស់របបកម្ពុជា​ប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១​៧ ខែមេសា ឆ្នាំ១៩៧៥។«ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរា​ជរដ្ឋាភិបាលកម្ពុជា​កំណត់​ជាថ្ងៃបុណ្យជា​តិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨។ ​ការកំណ​ត់យកថ្ងៃនេះ​ធ្វើជាថ្ងៃបុណ្យ​ជាតិផ្លូវ​ការស​ម្រាប់ជាការរំឭកដ​ល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម​ដែលកើតមានក្នុងរប​បកម្ពុជា​ប្រជាធិបតេ​យ្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!