ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់ឃាត់ខ្លួនតាមដីការបង្គាប់របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស​

(បន្ទាយមានជ័យ​)៖​ កម្លាំមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ​២០២២ បានចុះចាប់ខ្លួនជនសង្ស័យម្នាក់​ តាមដីការបង្គាប់របស់សាលាដំបូងខេត្តបន្ទាយមានជ័យ

ពីបទលួចមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅចំណុចផ្សាររាត្រី ស្ថិតនៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ រួចបញ្ជួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

យោងតាមដីការបង្គ្រាបឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ​ របស់ លោកអាំង ចិន្តា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តបន្ទាយមានជ័យ​ លេីសំណុំរឿងព្រហ្មទណ្ឌលេខ ៦០៥ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ។ សាលក្រមព្រហ្មទណ្ឌលេខ ២៥“ឃ”/២១៨ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ។ បទបញ្ញត្តិមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

១/-បង្គាប់ទៅភ្នាក់ងារមានសមត្ថកិច្ចឱ្យស្វែងរកចាប់ខ្លួនជនឈ្មោះ ហ៊ឹម ដានី ភេទប្រុស កើតឆ្នាំ១៩៨៩ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតភូមិ៣ សង្កាត់ព្រះពន្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទីលំនៅសព្វថ្ងៃនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅលីវ ឪពុកឈ្មោះ ហ៊ឹម សាមុត “រស់” ម្តាយឈ្មោះ ម៉ៅ សារ៉េត “រស់” ជានីតិជន ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការ គ្មាន ។ (ក្រៅឃុំ)

ជននេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ៤ (បួន) ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ ប្រព្រឹត្តនៅចំណុចផ្សាររាត្រី ស្ថិតនៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បទល្មើសមានចែងឱ្យផ្តន្ទាទោសតាមមាត៣៥៣ និងមាត្រា៣៥៧ ចំណុច២ នៃក្រមព្រហ្មទណ្ឌ ។

២/-ពេលចាប់ខ្លួនជននេះបានត្រូវនាំខ្លួនទៅបង្ហាញ ជូនឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាយមានជ័យ ក្នុងរយៈពេលខ្លីបំផុត ដើម្បីឱ្យដំណឹងពីសាលក្រមដល់សាម៉ីខ្លួន និងធ្វើការឃុំខ្លួនជននេះតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button