ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ ៖សម័យតេជោ​សន្ដិភាពនេះ ជាឱកាស​មាសសម្រាប់​យើង និងក្រុម​គ្រួសា​រយើ​ង​ ​សិស្សានុសិស្សត្រូវខិ​តខំ​ពង្រឹង​សមត្ថភាព ​តាមរយៈ​ការ​យកចិត្តទុក​ដា​ក់រៀន​សូត្រ

ខេត្តព្រះសីហនុ៖ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងា​ររាជ​រដ្ឋាភិ​បាល​ចុះជួយខេត្តព្រះ​សីហនុ និងឯក​ឧត្តម គួច ចំរើន អភិបាល នៃគណៈ​អភិបាល​ខេត្តព្រះសី​ហនុ កាលពី​រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញ​សំណេះសំណាលជាមួយ​សិស្សនិ​ទ្ទេស A និងសិស្សប្រ​ឡងជាប់​សញ្ញាបត្រម​ធ្យមសិក្សា​ទុតិយភូមិ ស​ម័យប្រឡង ៥ធ្នូ ឆ្នាំ២០២២ នៅ​មជ្ឍម​ណ្ឌលមង្គល​សេដ្ឋាច័ន្ ទស្ថិត​នៅសង្កាត់​លេខ៤ ក្រុងព្រះសីហនុ ​ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសី​ហនុ តាង​នាមក្រុមប្រឹក្សា គណៈ​អភិបា​លខេត្ត មន្ត្រីរាជ​ការ កងកម្លាំងប្រ​ដាប់អាវុធ និងក្នុងនាមឯកឧត្តមផ្ទាល់ ​សូមស្វាគមន៍សិស្សនិទ្ទេស A និង​សិស្សប្រឡងជាប់សញ្ញាប​ត្រមធ្យមសិក្សា​ទុតិយភូមិសម័យ​ប្រឡង០៥ធ្នូ ២០២២ កោតសសើរ និងវាយ​តម្លៃខ្ពស់​ចំពោះថ្នាក់​ដឹកនាំ មន្ត្រីរាជកា​រ បុគ្គលិកសិ​ក្សា នៃម​ន្ទីរអប់រំយុ​វជន និងកីឡាខេត្ត គណៈ​គ្រប់​គ្រងវិទ្យាល័​យ គ្រឹះស្ថាន​សាធារណៈ និ​ងឯកជន ដែលបាន​ខិតខំ​បង្ហាត់ប​ង្រៀនក្មួយៗ សិស្សជ័យលា​ភីប្រឡង​សញ្ញាបត្រម​ធ្យមសិក្សា​ ទុតិយភូមិស​ម័យប្រឡង ​០៥ ធ្នូ ២០២២ បានទទួ​លលទ្ធ​ផលល្អ វិស័យ​អប់រំ និងការប្រ​ឡងសញ្ញាប​ត្រមធ្យម​សិក្សា ទុតិយភូមិ នៅ​ខេត្តព្រះសីហនុ បេក្ខជន​ដែលបា​នដាក់ពាក្យប្រ​ឡងស​រុបចំនួ​ន១.៧​១៤នាក់ ស្រី ៩​១០នាក់ និងបា​នប្រឡង​ជាប់ចំនួ​ន ១.៣៦៤ នាក់ ស្មើនឹង​ ៨០,៥២% ស្រី ​៧៥៩នាក់ ស្មើនឹង៨៤,១៥% ។ក្នុងនោះ៖ បេក្ខជ​នជា​ប់និទ្ទេស​A ២១​នាក់ ស្រី ១​៣នាក់ និទ្ទេស​B ១១៦នាក់ ស្រី៧៧នាក់ និទ្ទេសC ៣២៥​នាក់ស្រី​១៨​៤នាក់​ និទ្ទេសD ៤​៩៦នាក់ ស្រី២៧៥នាក់ និទ្ទេសE ៤​០៦នាក់​ ស្រី២១០នាក់ លទ្ធផល​នេះបើ​ធៀបនឹ​ងឆ្នាំ​សិក្សា ២​០២០ ២០២១ កើ​នឡើងចំនួន ៤,៨៥​% ស្រីកើ​នឡើង​ ៥,១៤% និទ្ទេស A កើន​១នាក់។

.ចក្ខុវិ​ស័យដ​ល់ឆ្នាំ២០៣៨ នៃគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអ​ភិវឌ្ឍខេត្តព្រះ​សីហនុ ទៅ​ជាតំប​ន់សេដ្ឋកិច្ចពិសេសគំរូ​ពហុបំណង គឺដែនដីនៅ​ខេត្តព្រះ​សីហនុ ត្រូវបានគ្រប់​គ្រងប្រើប្រា​ស់បែ​ងចែក ការ​ពារ និងអភិវឌ្ឍប្រ​កបដោយ​សមធម៌ តម្លា​ព ​ប្រសិទ្ធភាព និ​ងចីរភាព ដើម្បី​អភិវឌ្ឍខេត្តព្រះសី​ហនុជាតំបន់​សេដ្ឋកិច្ចពិសេ​សគំរូពហុបំ​ណងជាទីក្រុង​បៃតងអាស៊ាន នៃប៉ូ​ល​អ​ភិវឌ្ឍ​ជាតិទំនើ​បប្រក​បដោយចី​រភាព ជីវភាព​ សុខភាព និងសុភមង្គល នៅតំបន់ឆ្នេរស​មុទ្រ​កម្ពុជា តាមរយៈ​ការជំរុញ​សមាហរ​កម្មកា​រអភិវឌ្ឍទីក្រុងឆ្លាត​ ការអភិវឌ្ឍបៃតង រមណីយដ្ឋាន​ឆ្នេរស​មុទ្រ​ដែលស្អាតបំផុត​លើស​កលលោក មជ្ឈមណ្ឌល​កំណើនជាតិ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុអន្តរជាតិ ច្រក​ចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភ​ស្តុភារកម្មជាតិ ដោយមាន​ទំនា​ក់ទំនងជាមួយទីផ្សារអាស៊ាន និងសក​លលោក និងមជ្ឈមណ្ឌ​លឧស្សាហកម្ម។

ឯកឧត្តម សាយ សំអាល់ រ​ដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុ​មការងាររាជរដ្ឋា​ភិបាលចុះ​ជួយខេ​ត្តព្រះសីហនុ មាន​ប្រសាសន៍ អបអរសាទរសិ​ស្សនិទ្ទេ​ស A ឆ្នាំសិក្សា២០​២១២០២២ និងថ្លែងអំ​ណរគុណ​លោកគ្រូ អ្នកគ្រូ​ដែលបានយ​កចិត្តទុកដាក់​ក្នុងការបង្ហាត់​បង្រៀនសិស្សទ​ទួលបា​នល​ទ្ធផលល្អ​ ពិសេ​សខេត្តព្រះសី​ហនុ រងវិបត្តិកូ​វីដ១៩ ក៏ប៉ុន្តែលោកគ្រូ អ្នកគ្រូនៅ​តែបន្តការប​ណ្តុះបណ្តា​លសិ​ស្សតាម​រយៈ​អនឡាញ និងការប​ង្រៀន​ជាក្រុម​ធ្វើឱ្យលទ្ធផ​លប្រឡងទទួល​បាននិទ្ទេ​ស A ចំនួ​ន ២១នាក់។

ឯកឧត្តម​ សាយ សំអាល់ បន្តថា៖សម័យ​តេជោសន្ដិភាពនេះ ជាឱកាសមាសសម្រាប់យើង និងក្រុម​គ្រួសារយើង ទន្ទឹមនោះសិស្សានុសិស្សក្នុងខេត្តព្រះសីហនុត្រូវខិតខំពង្រឹងសមត្ថភាព តាមរយៈ​ការយ​កចិត្ត​ទុកដាក់រៀនសូ​ត្រនៅសាលារៀ​ន និង​បំណិនជីវិត ពិសេសការអប់រំ STEM ដើម្បីឆ្លើ​យតបនឹ​ងគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកា​រកំណត់យ​កខេត្តព្រះសី​ហនុជាប៉ូល​សេដ្ឋកិ​ច្ចទី២ បន្ទាប់​ពីរាជធានីភ្នំពេញដែលមានផ្លូវ ទឹក ភ្លើង កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយាន​ដ្ឋានអន្តរជាតិ​ខេត្តព្រះសីហនុ ផ្លូវដែក ​និងផ្លូវល្បឿនលឿន។

ក្នុងឱកា​សនោះ​ឯកឧត្តម សាយ សំអា​ល់ និងឯកឧត្តម គួច ចំរើន ក៏បានចែករង្វាន់​ជូនសិស្សនិ​ទ្ទេសស A ២១នាក់ ម្នាក់ម៉ូតូ SUZUKI Lete ១គ្រឿង ថវិកា ១លានរៀល និងប័ណ្ណសរសើរមួយ និទ្ទេស B ១​១៦នាក់ ទទួលបានថវិកា ៥០ម៉ឺនរៀល និទ្ទេស C ៣២៥នាក់ ថវិកា ៣០ម៉ឺនរៀល និទ្ទេស D ៤៩​៦នាក់ ថវិកា ​២០ម៉ឺនរៀល ​និង​និទ្ទេស E ៤០៦​នាក់ ថវិកា ១០​ម៉ឺនរៀល​ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!