ព័ត៌មានជាតិ

លោក​តាវ័យ៧៨ឆ្នាំ ស​តិមិននិងនរ ធ្វើអត្ត​ឃាតចង.ក សម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើល នៅស្រុក​សាលាក្រៅ

ខេត្តប៉ៃលិន៖ដោយសារតែស​តិមិននិងនរ ធ្វើ​ឲ្យលោក​តាវ័យ៧៨ឆ្នាំម្នាក់ ធ្វើអត្ត​ឃាតចង.ក សម្លា​ប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៤០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុ​ចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចនគ​របាលមូលដ្ឋានប៉ុស្ថិ៍ឃុំស្ទឹង​ត្រង់បានឲ្យដឹងថា សពមានឈ្មោះ គួង ម៉ៅ ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។

បើតាមសមត្តកិច្ចមូលដ្ឋានបញ្ជាក់ថា តាមការ​សាកសួរ កា​របំភ្លឺពីសាច់ញាតិរ​បស់ជនរង​គ្រោះ​បាន​ឲ្យដឹ​ងថា មុនពេលកើតហេតុ ជនរងគ្រោះតែងតែផឹកស្រាថ្នាំជាប្រចាំ ​ហើយមានសតិមិន​នឹងនរ ហើ​យ​បានយ​កកាំបិត​មកអារក​ ខ្លួនឯង តែមិនបាន​សម្រេច ដោយ​សារកូនចៅ​បានឃើញនឹងជួយទាន់ ក្រោយមកទៀត ជនរងគ្រោះបានរ​ត់ទៅដេកក្នុងព្រៃបាត់ក៏​មានដែរ។បច្ចុប្បន្ន សពខាង​លើកំពុ​ងរងចាំខា​ងកម្លាំងជំនា​ញធ្វើកោ​សល្យវិច័យ ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!