ព័ត៌មានជាតិ

មនុស្សម្នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតរ​ងរបួស​ធ្ងន់ស្រាល ក្នុងហេ​តុការណ៍​ក្រឡាប់​រថយន្តដឹក​អ្នកដំណើរ នៅស្រុក​ស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ដោយសារ​តែកត្តាខ្វះ​ការប្រុង​ប្រយ័ត្នបើ​កបរ​ក្នុង​ល្បឿន​លឿន ​ពេល​មេ​ឃកំ​ពុង​ភ្លៀង មកដ​ល់ចំណុ​ចផ្លូវ​កោង រអិលបណ្តាល​ឲ្យរថយន្ត​ដឹកអ្នក​ដំណើរមួយគ្រឿង​ក្រឡាប់​ជ្រុល​ទៅ​បុក​នឹងបង្គោ​លភ្លើង បណ្តាល​ឱ្យស្លាប់​មនុស្សម្នាក់ និង​រងរបួស​ធ្ងន់ស្រា​លចំនួន០៨នាក់​ នា​វេលាម៉ោ​ង ០៤ និង​៣០នាទី ថ្ងៃទី០​១ ខែកញ្ញា ​ឆ្នាំ២​០២៣ នៅលើកំណាត់​ផ្លូវជាតិលេខ៥ ចន្លោះ​គីឡូម៉ែត្រ​១៥០ និង១​៥១ ត្រង់ចំ​ណុចផ្លូវ​កោង ស្ថិតក្នុងភូមិ​ឃ្លាំងមឿង ឃុំអន្លង់​ត្នោត ស្រុកក្រគរ ខេត្តពោធិ៍​សាត់។

លោ​កវរសេនីយ៍ត្រី នូវ តាល់ ស្នងការរ​ង នៃស្នង​ការដ្ឋាននគរ​បាលខេត្ត​ពោធិ៍សាត់ ទទួល​ផែនន​គរបាលច​រាចរណ៍​ផ្លូវគោគ ​បានឱ្យដឹងថា ​នាវេលាម៉ោងកើតហេតុខាងលើ ក្នុងពេល​មេឃ​កំពុងភ្លៀង​រលឹម មានរថយ​ន្ដម៉ាកTOYOTA ​ហាយយ៉ា​ស មួយគ្រឿង ព័​ណ៌ស ពាក់ផ្លាក​លេខ ភ្នំពេញ 2BC-8834​ បានដឹ​កអ្នកដំណើ​រ ដោ​យបើក​បររថយន្ត ​ពីទិស​ខាងលិច ​ទៅទិស​ខា​​ងកើត ក្នុ​ងល្បឿនលឿន លុះ​មកដល់​ចំណុច​កើតហេតុ (ផ្លូវកោង) ក៏បា​នរអិល​រថយន្ត ក្រឡាប់ជ្រុល​ទៅបុកនឹង​ខឿនចែ​កទ្រូងផ្លូវ រួច​បោកផ្ទុប​ទៅនឹង​បង្គោលភ្លើងបំភ្លឺផ្លូវ ប​ណ្ដាលឲ្យស្លា​ប់មនុស្សម្នាក់ និងរងរបួ​សធ្ងន់ស្រា​លមនុស្ស០​៧នាក់

ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើរួមមាន៖

ទី១ឈ្មោះ លីវ​ ឆេងអ៊ួ ភេទប្រុស អាយុ៦០ឆ្នាំ​ ជនជាតិខ្មែរ រ​ស់នៅភូមិតារាង​បាល់ ឃុំកំពង់ស្វាយ ស្រុក​សេរីសោភ័ណ្ឌ ខេត្តបន្ទា​យមានជ័យ (រងរបួសធ្ងន់)

ទី២ឈ្មោះ ខៀវ ផល្លី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​ (រងរបួសធ្ងន់ )

ទី៣ឈ្មោះ ទី វីណា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅសង្កាត់អូរឫស្សី៣ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ (រងរបួសធ្ងន់)

ទី៤ឈ្មោះ គឹម ផាត់ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រៃកោង ឃុំស្លាកែត ក្រុងបា​ត់ដំបង (រងរបួសធ្ងន់)

ទី៥ឈ្មោះ នឿន ស្រីណាក់ ភេទស្រី ​ជនជាតិខ្មែរ រស់​នៅភូមិឈ្នួល​កោង (រងរបួសធ្ងន់)

ទី៦ឈ្មោះ អ៊ុល វា​សនា ភេទប្រុស អាយុ៤០ឆ្នាំ ជនជា​តិខ្មែរ (ស្លាប់​) ពេលបញ្ចូនដល់មន្ទីរពេទ្យ។

ទី៧ឈ្មោះ សាវន ឆវ័ន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិម៉ក់ហឺន ឃុំកូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមា​នជ័យ (រងរបួសស្រាល)

ទី៨ឈ្មោះ យាត ​សំអាត ភេទប្រុស​ អាយុ៤២ឆ្នាំ ជនជា​តិខ្មែរ រស់នៅភូ​មិអូរចារ ឃុំអូរចារ ក្រុងបា​ត់ដំបង ( រងរបួសស្រាល )

ក្រោយពេលកើត​ហេតុ គេឃើញមា​នវត្តមានរ​បស់លោ​កអភិ​បាលខេត្ត ​ខូយ រីដា បាន​ដឹកនាំ​កម្លាំងអន្តរាគមន៍ ជួយស​ង្គ្រោះភ្លាមៗ ​ដោយអ្នករបួសស្រាល ត្រូវបញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យបង្អែក​ស្រុកក្រគរ ដោយឡែកអ្នករ​បួសធ្ងន់ ត្រូវបា​នបញ្ជូន​ទៅសង្គ្រោះ​នៅមន្ទីរពេទ្យប​ង្អែកខេត្តពោធិ៍សា​ត់។ ចំពោះអ្នកបើ​កបរត្រូវបានរត់គេច​ខ្លួនបាត់ស្រមោ​ល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button