ព័ត៌មានជាតិ

សម្តេចតេ​ជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រ​តិភូជា​ន់ខ្ពស់ ធ្វើដំណើ​រដល់ទី​ក្រុងតូក្យូ​ប្រទេ​សជប៉ុន ប្រកប​ដោយ​សុវត្ថិភាព

(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បា​ន​អញ្ជើញដឹ​កនាំគណៈប្រតិភូជា​ន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដ​ល់ទីក្រុង​តូក្យូប្រ​ទេសជប៉ុន ប្រកប​ដោយសុវត្ថិភាពហើយ នៅវេលាម៉ោង ១៨និង៣០នាទី(ម៉ោ​ងនៅតូក្យូ) ត្រូវនឹងម៉ោ​ង ១៦និង​៣០នាទី(ម៉ោង​នៅរាជធានីភ្នំពេញ) ល្ងាចថ្ងៃទី២៦ ​ខែកញ្ញា ឆ្នាំ២០២២។

ដំណើរអញ្ជើញ​ដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ទទួលបា​នការធ្វើគា​រវកិច្ចស្វាគមន៍យ៉ាងក​ក់ក្តៅជាទីបំផុតពីសំ​ណាក់មន្ត្រីថ្នាក់ដឹកនាំ នៃប្រទេសជប៉ុន ឯក​អគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ដំណើរអញ្ជើញទៅ​កាន់ប្រទេសជប៉ុនរបស់សម្តេចតេ​ជោ និងគណៈប្រតិភូជា​ន់ខ្ពស់ គឺដើម្បី​ចូលរួម​ក្នុងពិធី​បុណ្យសពថ្នា​ក់ជាតិរបស់​ ឯកឧត្តម អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនា​យករដ្ឋមន្តី ជប៉ុន ដែល​នឹងប្រព្រឹត្តនៅថ្ងៃទី២​៧ ខែក​ញ្ញា ឆ្នាំ២០២២ស្អែកនេះ។

អតីតនាយករដ្ឋមន្ត្រី ឯកឧត្តម ​អាបេ ស៊ីនហ្សូ គឺជាមិត្តដ៏ល្អ​យូរអង្វែងរ​បស់សម្តេច​តេជោនាយ​ករដ្ឋមន្តី និងកម្ពុជា។នៅក្នុងអាណត្តិជា​នាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ឯកឧត្តម​បានធ្វើកា​រយ៉ាង​ជិតស្និទ្ធ ជាមួយ​រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំ​នាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងនោះ​រួមទាំងកា​រលើកកម្រិតកិច្ច ស​ហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៅ​ឆ្នាំ២០១៣។ ឯកឧត្តមត្រូវបា​នគេទទួលស្គាល់ និងកោត​សរសើរយ៉ា​ងទូលំទូលា​យចំពោះ​ភាពជា​អ្នកដឹកនាំ ប្រកប​ដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែ​កយ៉ាង​សកម្មដល់ សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។ក្នុង​អំឡុង​ពេលស្នាក់​នៅទីក្រុងតូក្យូ សម្តេចតេ​ជោនាយករដ្ឋមន្រ្តី នឹងជួបជាមួយសមភាគី បរទេសរបស់​សម្ដេច និងទទួល​ការជួបសម្ដែងការគួរសមពីសំណាក់ឥស្សរជនជប៉ុន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button